អួង វឹង ខែតកំពត ប្រជាពលរដ្ឋនៅក្នុងភូមិ ម៉ាក់ប្រាង ឃុំ ម៉ាកប្រាង មួយចំនួនក្នុងស្រុកទឹក ឈូ បានឲ្យដឹងថាក្នុងមូលដ្ឋានពួកគាត់ល្បែងស៊ីសងច្រើនប្រភេទដូចជា កន្ទុយលេខ ល្បែងជល់មាន់ កំពុងរាលដាលយ៉ាងពេញបន្ទុកធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។ ប្រជាពលរដ្ឋបានរិះគន់ថា អភិបាល ស្រុក ក៏ដូចជាអធិការនគរបាលស្រុក មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមនោះទេ ហេតុនេះហើយទើបបទល្មើសផ្សេងៗ ជាពិសេសអំពើចោរកម្មលួចឆក់ប្លន់កើតឡើងគួរឲ្យភ័យខ្លាច។ ដូច្នេះលោក ម៉ៅចន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត គួរពិនិត្យមើលបញ្ហានេះផងព្រោះលោក សំ អ៑ុក អធិការនគរបាលស្រុក មិនយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងច្រើនប្រភេទដែលរាលដាលកាន់តែខ្លាំងនោះទេ។
ប្រជាពលរដ្ឋក្នុងម៉ាកប្រាង បានឲ្យដឹងថា សង្វៀនមួយកន្លែងនៅក្នុងទីតាំងនៅភូមិឃុំខាងលេីនេះ
កំពុងបើកលេងទាំងយប់ទាំងថ្ងៃបង្កភាពអនាធិបតេយ្យយ៉ាងណាក៏ដោយ ក៏មន្ត្រីអាជ្ញាធរមូលដ្ឋាន និងនគរបាលប៉ុស្ដិ៍រដ្ឋបាលម៉ាកប្រាង មិនចាត់វិធានការបង្ក្រាបឡើយ ដែលទំនងជាខ្លាចឥទ្ធិពលអ្នកបើកល្បែងស៊ីសងនោះ។ ម្យ៉ាងទៀតអាចមានការឃុបឃិតពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុងស្រុកជាប្រព័ន្ធ ទើបទីតាំងជល់មាន់នោះនៅតែដំណើរការយ៉ាងរលូន ។
តាមការបញ្ជាក់របស់ប្រជាពលរដ្ឋក្នុងឃុំម៉ាក ប្រាង បានឲ្យដឹងថា ទីតាំងជល់មាន់នោះកំពុងដំណើរការយ៉ាងអនាធិបតេយ្យ ហើយបទល្មើសផ្សេងៗកើតឡើងយ៉ាងពេញបន្ទុកក្នុងឃុំម៉ាក ប្រាង ជាពិសេសអំពើចោរកម្មលួចឆក់ប្លន់។ ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក ឯកឩត្តម ចាន់ ចេស្តា អភិបាល ខេត្ត កំពត និងលោក ម៉ៅ ចន្ទ័មធុរឹទិ្ធ ស្នងការនគរបាល ខេត្ត កំពត ពិនិត្យមើលភាពអសកម្មរបស់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុងស្រុកទឹក ឈូ ជាបន្ទាន់។