កំពង់ឆ្នាំង៖ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងក្នុងទិសច្រាស់គ្នាក្បាលបុកទល់និងក្បាល បណ្តាលអោយយុវជន៣នាក់រងរបួសធ្ងន់ស្រាល ។ គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៧និង០៥នាទីយប់ថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០១៤ លើផ្លូវជាតិលេខ៥ ចំណុចខាងលិចជាប់វង្វង់មូល
វិមានឯករាជ្យកណ្តាលក្រុង ស្ថិតនៅក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ អ្នករងគ្រោះទាំង៣នាក់នោះ១ឈ្មោះ ប៊ិន វណ្ណះ អាយុ២៩ឆ្នាំ រស់នៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បើកម៉ូតូវេវអាល់ហ្វា ពណ៍ស្លែអត់ស្លាកលេខ ក្នុងទិសដៅពីជើងទៅត្បូងទៅប្អូនស្រីចេញពីធ្វើការនៅរោងចក្រអ៊ឹមវ៉េ។ ២ឈ្មោះ នៅ ស៊ីនឿន អាយុ២២ឆ្នាំ រស់នៅភូមិឆ្កែហែក ឃុំអូរ
ឬស្សី ស្រុកកំពង់ត្រឡាច ស្នាក់នៅរៀនសូត្រក្នុងក្រុងកំពង់ឆ្នាំង បើកម៉ូតូគុបពណ៍ស្លែអត់
ស្លាកលេខ ឌុបមិត្តភក្ត័គេម្នាក់ពីក្រោយមិនស្គាល់ឈ្មោះ បើកបរពីត្បូងមកជើងយ៉ាង
លឿន លុះមកដល់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតូគុបពេញទំហឹង បណ្តាលអោយក្បាលបុកគ្នាដួលផ្ងាកក្រោយរបួសធ្ងន់ទាំងអស់គ្នា និងសន្លប់ឈឹងដូចគ្នានៅកន្លែងកើតហេតុឈាមដក់ដុំៗនៅលើផ្លូវជាតិ ចំណែកអ្នកជិះពីក្រោយម៉ូតូគុបរងរបួសស្រាល។
ក្រោយពេលកើតហេតុ អ្នករបួសធ្ងន់ទាំង២នាក់ត្រូវបានអ្នកចោមរោមមើលស្កាល់គ្នាជាមិត្តភក្ត័ដឹកតាមម៉ូតូយកមកកាន់មន្ទីរពេទ្យខេត្ត ដើម្បីអោយគ្រូពេទ្យជួយសង្គ្រោះជីវិត។ ចំណែកម៉ូតូទាំង២គ្រឿងបានរងការខូចខាតជាមធ្យម និងត្រូវបានសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង កសាងសំណុំរឿងតាមផ្លូវច្បាប់។
ករណីគ្រោះថ្នាក់ខាងលើនេះត្រូវបានប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះនិយាយថា៖ មកពីម៉ូតូគុបបើកលឿនពេកនិងបញ្ច្រាស់ទិសវង្វង់មូល បើសិនជាគេបើកទៅខាងកើត បត់ស្តាំតាមវង្វង់មូលវិមានឯករាជ្យវិញនោះ គឺពិតជាមិនបង្កគ្រោះថ្នាក់បែបនេះឡើយ ម្យ៉ាងទៀតប្រសិនបើពួកគេទាំង២នាក់ពាក់មួកសុវតិ្តភាពវិញនោះ ក៏មិនបណ្តាលអោយក្បាលពួកគេបែកធ្ងន់ធ្ងរបែបនេះដែរ ៕