ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយ ការណ៍ថា អាជ្ញាធរចិន កាលពីថ្ងៃទី១៦ ខែមិថុនា បានកាត់ទោសប្រហារជីវិត ពួកភេរវករ១៣រូប ក្រោយពីក្រុមនេះ បានវាយប្រហារភេរវកម្មស្ថិតនៅភាគ ពាយព្យខេត្ដស៊ីនជាងនាពេលកន្លងមក។ កាសែតស៊ីនហួបានផ្សព្វផ្សាយថា ជនទាំង១៣នាក់មានជាប់ពាក់ព័ន្ធច្រើន ករណីដែលកើតឡើងក្នុងខេត្ដស៊ីនជាង។ ខេត្ដនេះសម្បូរដោយជនជាតិដើមភាគតិចមូស្លីមអ៊ុយហ្គ័ររស់នៅហើយដែល ទីក្រុងប៉េកាំងអះអាងថា ការវាយប្រហារ នៅក្នុងប្រទេសចិនដូចជាការវាយប្រហារ ដោយបាញ់កាំភ្លើងរ៉ុក្កែត ក្នុងខែថ្មីៗនេះ សុទ្ធតែជាស្នាដៃរបស់ក្រុមនៅទីនោះ។ កាសែតរាយការណ៍ទៀតថា ក្នុងមួយ ករណីនោះ ជនជាប់សង្ស័យ៣នាក់បាន ជាប់ពាក់ព័ន្ធនៅក្នុងការរៀបចំ និងដឹក នាំវាយប្រហារភេរវកម្មទៅលើស្ថានីយ ប៉ូលីស, សណ្ឋាគារ, អគារ
រដ្ឋាភិបាល និងទីកន្លែងផ្សេងៗទៀតដោយសម្លាប់ មន្ដ្រីប៉ូលិស២៤នាក់ និងជនស៊ីវិល២៣ នាក់រងរបួសនៅក្នុងទីប្រជុំជនLukqun កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំមុន។ ការប្រកាសកាត់ទោសភេរវជនទាំង ១៣នាក់ខាងលើ បន្ទាប់ពីជន៣នាក់ត្រូវ តុលាការប្រទេសចិនកាត់ទោសជាប់ពន្ធ នាគារអស់មួយជីវិត ដោយបទបង្កភេរ វកម្មបើករថយន្ដបំផ្ទុះអត្ដឃាតនៅទី លានTiananmenដែលជានិមិត្ដរូប របស់ចិន