សហរដ្ឋអាមេរិកកំពុងពិចារណាដល់ ជម្រើសវាយប្រហារតាមយន្ដហោះគ្មាន មនុស្សបើកបរទៅលើក្រុមភេរវកម្មក្នុង ប្រទេសអ៊ីរ៉ាក់ដែលបានវាយដណ្ដើម គ្រប់គ្រងទីក្រុង និងរដ្ឋមួយចំនួនស្ថិត នៅភាគខាងជើងពីរដ្ឋាភិបាលអ៊ីរ៉ាក់ និង ស្របពេលដែលមានការលើកឡើងថា ក្រុមភេរវករទាំងនោះបានធ្វើប្រល័យ ពូជសាសន៍ទៅលើពលរដ្ឋស្លូតត្រង់ ។
ក្រុមភេរវកម្មដែលហៅខ្លួនឯងថា រដ្ឋអ៊ិស្លាមអ៊ីរ៉ាក់ និងក្រុមLevantបាន ប្រកាសវាយប្រហារជាមួយកម្លាំង សន្ដិសុខរដ្ឋាភិបាលទីក្រុងបាដាដដោយ រឹបអូសបានទីក្រុង និងខេត្ដមួយចំនួន ស្ថិតនៅប៉ែកខាងជើងអ៊ីរ៉ាក់កាលពី សបា្ដហ៍មុន។ ក្រុមនេះបានគំរាមកំហែង ថានឹងលុបបំបាត់ចោលរដ្ឋាភិបាល អ៊ីរ៉ាក់បច្ចុប្បន្ន ហើយប្រទេសអ៊ីរ៉ាក់ ទាំងមូលនឹងស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពួកគេ។ ក្រុមភេរវកម្មខាងលើនេះក៏ មានការចូលរួមពីក្រុមប្រឆាំងនាយក រដ្ឋមន្ដ្រីនូរី អាល់ ម៉ាលីគី គឺក្រុមអិស្លាម ជ្រុលនិយមនិកាយសាន់នីផងដែរ។
ឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស អង្គការសហប្រជាជាតិបានថ្លែងថា ពួក សម្ព័ន្ធមិត្ដភេរវកម្មដែលរួមមានក្រុម ISILផងនោះបានប្រព្រឹត្ដបទប្រល័យ ពូជសាសន៍ កាប់សម្លាប់មនុស្សគ្មាន ប្រណីដៃ ជាពិសសទៅលើពលរដ្ឋស្លូត ត្រង់អ៊ីរ៉ាក់ក្នុងរយៈពេល៥ថ្ងៃកន្លង មកនេះ។ ថ្លែងជាមួយបណ្ដាញព័ត៌មាន Yahoo News លោកចន ឃើរី រដ្ឋមន្ដ្រីការ បរទេសអាមេរិកបញ្ជាក់ថា អាមេរិក កំពុងពិចារណាដល់ជម្រើសទាំងឡាយ ក្នុងនោះមានការវាយប្រហារតាមយន្ដ ហោះគ្មានមនុស្សបើកបរផងដែរដើម្បី បញ្ឈប់សកម្មភាពរបស់ពួកភេរវករ នៅក្នុងប្រទេសអ៊ីរ៉ាក់។
លោកថ្លែងថា «វានៅមិនទាន់អាចចាត់ទុកថាជា ចម្លើយច្បាស់លាស់នៅឡើយ ប៉ុន្ដែការ ជ្រើសរើសយកវិធីវាយប្រហារតាម ដែនអាកាសនេះមានសារៈសំខាន់មួយ ក្នុងចំណោមវិធីសំខាន់ៗជាច្រើនទៀត»។ លោកបន្ដថា នៅពេលណាដែលពលរដ្ឋ ត្រូវគេធ្វើឃាត សម្លាប់រង្គាល អ្នកគួរ តែបញ្ឈប់សកម្មភាពទាំងនោះ ហើយ អ្នកត្រូវតែធ្វើនូវអ្វីដែលអ្នកគិតថា វាមានប្រសិទ្ធភាព និងទទួលបានជោគ ជ័យ