កាលពីថ្ងៃទី១៦មិថុនា ក្រុមឧទ្ទាម អ៊ិស្លាមអាល់សាបាតដែលមានទំនាក់ ទំនងជិតស្និទ្ធជាមួយក្រុមភេរវកម្មអាល់ កៃដា បានបើកការវាយប្រហារទៅលើ ពលរដ្ឋដែលកំពុងអង្គុយជុំគ្នាទស្សនាការ ប្រកួតបាល់ទាត់ពិភពលោក ស្ថិតនៅ ស្រុក Mpcketoni ឆ្នេរសមុទ្រប្រទេស កានយ៉ាសម្លាប់មនុស្ស៤៨នាក់ ។ ការវាយប្រហារកើតឡើងនៅវេលា ម៉ោង២០អូសបន្លាយដល់រំលងអធ្រាត្រ យប់ថ្ងៃទី១៦ មិថុនា ។ សណ្ឋាគារចំនួន ២ និងរថយន្ដជាច្រើនគ្រឿងត្រូវក្រុម ឧទ្ទាមដុតបំផ្លាញ ។ ក្រសួងមហាផ្ទៃកេនយ៉ាបានប្រកាស ឱ្យដឹងថា ក្រុមឧទ្ទាមធ្វើដំណើរតាមរថ យន្ដដឹកភ្ញៀវចូលទៅកាន់ស្រុកMpcketoni ពេលពលរដ្ឋកំពុងតែទស្សនាការប្រកួត វើលខាប់ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍។
នៅក្នុងសណ្ឋាគារ Breeze view ក្រុម ឧទ្ទាមបានចាប់បុរសទាំងអស់ឈរទៅ ម្ខាង ស្ដ្រីនៅម្ខាង ហើយបាញ់សម្លាប់ បុរសៗទាំងនោះ ឱ្យក្រុមស្ដ្រីមើល ។ បន្ទាប់មក ក្រុមខ្មាន់កាំភ្លើងបានសម្រុក ចូលផ្ទះនីមួយៗបាញ់សម្លាប់យ៉ាងសាហាវ ព្រៃផ្សៃ ។ ភ្លាមៗនោះ កម្លាំងទាហាន កេនយ៉ាក៏បានវាយបកតបតវិញ ធ្វើឱ្យ ក្រុមខ្មាន់កាំភ្លើងឧទ្ទាមរត់គេចខ្លួនចូល ក្នុងព្រៃតែម្ដង ។ ក្រោយការបាញ់ប្រហារយ៉ាងសាហាវ ព្រៃផ្សៃនោះ មេដឹកនាំក្រុមអាល់សាបាដ បានប្រកាសថា ក្រុមរបស់ខ្លួនជាអ្នកធ្វើ ដើម្បីជាការតបតទៅនឹងសកម្មភាពវាយ ប្រហាររបស់ទាហានកេនយ៉ាទៅលើ ក្រុមរបស់ពួកគេ ។ ក្រុមអាល់សាបាដ បានប្រកាសទៀតថា ពួកគេនឹងបន្ដវាយ ប្រហារនាពេលខាងមុខជាបន្ដបន្ទាប់ ។
កាលពីខែកញ្ញា២០១៣ ក្រុមឧទ្ទាម អាល់សាបាដ ក៏បានបើកការវាយប្រហារ ទៅលើផ្សារទំនើបមួយនៅទីក្រុង Nairobi ប្រទេសកេនយ៉ា សម្លាប់មនុស្ស ៧២នាក់ ភាគច្រើនជាអ្នកធ្វើដំណើរចូល ទៅក្នុងផ្សារទំនើប ។ ជាមួយនឹងការគំរាមកំហែងវាយ ប្រហារពីក្រុមឧទ្ទាមអាល់សាបាដប្រជា ពលរដ្ឋកេនយ៉ាបង្ហាញការព្រួយបារម្ភ យ៉ាងខ្លាំង ដោយសារក្រុមទាំងនោះវាយ ប្រហារមិនរើសមុខ ហើយដើរវាយឆ្មក់ តាមផ្ទះសម្លាប់មនុស្សយ៉ាងសាហាវ ព្រៃផ្សៃ