ឈ្មួញដុះស្លែ​ធំៗ​៥នាក់​សម្រុក​កាប់​ឈើទ្រង់ទ្រាយធំ​ក្នុងស្រុក​កោះ​ញែក ដឹកជញ្ជូន​ចេញទៅ​ប្រទេសវៀតណាមជ្រកក្រោមរូបភាពក្រុមហ៊ុន លឹមរ៉ូយ៉ាល់

0

ខេត្តមណ្ឌលគីរី៖យោងតាមសេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋនៅ​ស្រុក​កោះ​ញែកបាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​បទល្មើស​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​

តំបន់​អ​ន្ទ្រ​ងនិងដែនអភិរក្សសត្វព្រៃភ្នំព្រិចក្នុងស្រុក​កោះ​ញែក ហើយ​ដឹកជញ្ជូន​ចូលទៅក្នុង​ទីតាំង​ក្រុមហ៊ុន​លឹម រ៉ូយ៉ាល់ ដើម្បី​ឲ្យ​ក្លាយជា​ឈើ​ស្របច្បាប់​។ រថយន្ដយីឌុបខ្នាតយក្សជាច្រើនគ្រឿង​ត្រូវបានក្រុមមេ​ឈ្មួញ​ដុះស្លែទាំងនោះដឹកចេញទៅ​ប្រទេសវៀតណាមតាម​ច្រកព្រំដែន​ត្រពាំង​ស្រែ​-​វ៉ា​លឺ ស្រុក​ស្នួល ខេត្តក្រចេះនិងច្រករបៀងទន្លេចាមក្នុងស្រុកមេមត់ខេត្តត្បូងឃ្មុំ និងមួយផ្នែក​ទៀត​ត្រូវបាន​ឈ្មួញ​ដឹកជញ្ជូន​ចេញទៅ​ប្រទេសវៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​ខេត្តរតនគីរី។ អង្គការអភិរក្សក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ការដែល​ឈ្មួញ​អាច​កាប់​ឈើ​ដឹក​ចេញពី​តំបន់​អ​ន្ទ្រ​ងនិងដែនជម្រកភ្នំព្រិចបានដោយសេរីបែបនេះ​ គឺមាន​ការឃុបឃិត​បើកភ្លើងខៀវជាប្រពន្ធ័​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​។

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​កោះ​ញែក បានបង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​ឈើដុះស្លែធំៗ​ចំនួន៥​នាក់​ដែល​កំពុង​កាប់​ឈើខាងក្រៅដឹកចូលក្រុមហ៊ុន លឹម រ៉ូយ៉ាល់ឲ្យទៅជាឈើមានច្បាប់ត្រូវបានគេស្គាល់គឺ​ទី​១-​ឈ្មោះ​ឧកញ៉ា សី ទី​២-​មេឈ្មួញ​ឈ្មោះ លក្ខ័ ទី​៣-​មេឈ្មួញឈ្នោះ វីដា ទី៤.មេឈ្មួញឈ្មោះចយ និងទី៥.មេឈ្មួញឈ្មោះមុន្នី ។មេឈ្មួញឈើដុះស្លែទាំង៥នាក់នេះមានកិតិសព្ទ័ល្បីរន្ទឺនៅខេត្តភូមិភាកឥសាន្ដសមត្ថកិច្ច កោតក្រែងខ្លាចអំណាចដុល្លាមិនហ៊ានបង្ក្រាប។
អ្នកដឹកឈើតាមគោយន្ដកន្ត្រៃនិងរថយន្ដសាំយ៉ុង បាន​បង្ហើប​ឲ្យ​ដឹងថា​ ពួកគាត់ដឹកឈឺបន្តិចបន្តួចក៏ត្រូវចំណាយលុយរត់ការ មួយជើងអស់១៧០០០០០៛(មួយលានចិតសឹបម៉ឺនរៀល)ទៅ២០០០ ០០០៛(ពីលានរៀល)ប៉ុន្តែផ្ទុយពីមេឈ្មួញទាំង៥នាក់ខាងលើពួកគេបំផុសប្រជាពលរដ្ឋឲ្យកាន់រណាយន្ដរាប់រយគ្រឿងចូលកាប់ឈើក្នុង​តំបន់​អ​ន្ទ្រ​ង​និងដែនជម្រកភ្នំព្រិចនិងបានប្រមូលទិញឈើក្នុងតម្លៃថោកដឹកជញ្ជូន​ចូល​ក្រុមហ៊ុន​លឹម រ៉ូយ៉ាល់ ដើម្បី​ឲ្យ​ក្លាយទៅជា​ឈើ​ស្របច្បាប់ បន្ទាប់មក​ប្រើឡេស​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​នោះ​ដើម្បី​ដឹកជញ្ជូន​ឈើ​ទៅ​លក់នៅប្រទេសវៀតណាម​ដោយសេរីគ្មានការរំខាន។
ប្រភពដដែលបានប្រាប់ឲ្យគេហទំព័រ ក្រាំង មាសបន្តទៀតថា នៅល្ងាចថ្ងៃទី១៧/១២/២០១៧នេះរថយន្ដយីឌុបប្រម៉ាណជាង១០គ្រឿងដឹកឈើចេញពីក្រុមហ៊ុន លឹមរ៉ូយ៉ាល់តាមផ្លូវភូមិសំពោចឆ្លងកាត់ឃុំឃ្សឹមយកទៅលក់នៅប្រទេសវៀតណាមតាមច្រកអន្តរជាតិកម្ពុជា វៀតណាម(វ៉ាលឺ)ស្ថិតក្នុងស្រុកស្នួលខេត្តក្រចេះនិងមានរថយន្ដមួយចំនួនទៀតចូលតាមច្រករបៀងទន្លេចាមស្រុកមេមត់ខេត្តត្បូងឃ្មុំ ដោយរថយន្ដនីមួយៗដឹកឈើលើសទម្ងន់ដែលគេសណ្ឋានថា មិនក្រោមពី៤០គីបទៅ៤៥គីបនោះទេ!! នេះឬជាអនិច្ចាផ្លូវថ្នល់។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី ខេត្តក្រចេះបាន​ឲ្យ​ដឹងថា ​មួយរយះចុងក្រោយក្រុមហ៊ុនមួយនេះ​បានបំផុសឲ្យប្រជាពលរដ្ឋកាន់រណាយន្ដរាប់រយគ្រឿងបន្ថែមទៀត​សម្រុកចូលកាប់​ឈើ​នៅព្រៃខាងក្រៅដឹកជញ្ជូនចូលទៅ​ទីតាំង​ក្រុមហ៊ុន​លឹម រ៉ូយ៉ាល់ យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

ប្រជាពលរដ្ឋ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី និងប្រជាពលរដ្ឋនៅខេត្តក្រចេះបាន​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត សាម៉ី ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅក្នុង​តំបន់​អ​ន្ទ្រ​ង ជម្រកសត្វព្រៃភ្នំព្រិចនៅក្នងស្រុក​កោះ​ញែក ជាបន្ទាន់​ ព្រោះ​សកម្មភាព​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​កំពុង​កើតឡើងរីករាលដាលយ៉ាងខ្លាំងនៅមួយរយះចុងក្រោយនេះផងទាន!!​៕