​VDEO ការប្រកួតប្រជែង​វិលត្រឡប់​ទៅ​ទ្វីប អាហ្វ្រិក​របស់​អឺរ៉ុប អាមេរិក និង​ចិន​

0

​ការប្រកួតប្រជែង​ដណ្ដើម​ឥទ្ធិពល នៅ​ទ្វីបអាហ្វ្រិក​របស់​អាមេរិក សហ គម​ន៍​អឺរ៉ុប ចិន​កាន់តែខ្លាំង​ឡើង​ពីមួយ ថ្ងៃ​ទៅមួយថ្ងៃ ។​ ​អនុម័ត​គោលនយោបាយ​ថ្មី​ចំពោះ ទ្វីបអាហ្វ្រិក​ ​មន្ដ្រីជាន់ខ្ពស់​មួយរូប​របស់​អាល្លឺម៉ង់ បាន​បញ្ជាក់ថា រដ្ឋាភិបាល​ប្រទេស​នេះ បាន​អនុវត្ដ​គោលនយោបាយ​ថ្មី​ដោយ អនុញ្ញាតឱ្យ​រដ្ឋាភិបាល​ទីក្រុង​ប៊ែ​កឡាំង ជ្រៀតជ្រែក​ចូលទៅក្នុង​សហគមន៍​ទ្វីប អាហ្វ្រិក ។ ​អគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ ប្រទេស Zambia បានឱ្យដឹងថា គោល នយោបាយ​ថ្មី​របស់​អាល្លឺម៉ង់​គឺ​ទទួល ស្គាល់​ការផ្លាស់ប្ដូរ​រីកចម្រើន​យ៉ាង​ឆាប់ រហ័ស​នៅ​ទ្វីបអាហ្វ្រិក​រយៈពេល​ប៉ុន្មាន ឆ្នាំ​ចុង​ក្រោយនេះ​ទទួលបាន​ការទាក់ទាញ យ៉ាងខ្លាំង​ពី​សហគមន៍​អន្ដរជាតិ​។ គោល ដៅ​សំខាន់​ក្នុង​នយោបាយ​ថ្មី​អាល្លឺម៉ង់​គឺ បង្កើន​វត្ដ​មាននៅ​ទីនោះ ក៏ដូចជា​ជួយ ជ្រោមជ្រែង​គ្រប់គ្រង​អភិវឌ្ឍន៍​សេដ្ឋកិច្ច រារាំង​វិបត្ដិ​កើតឡើង​សាជាថ្មី​នៅ​ទ្វីប អាហ្វ្រិក ។

លើសពីនេះទៅទៀត អា​ល្លឺ ម៉​ង់​ក៏បាន​ជំរុញ​វិស័យ​អប់រំ​ឱ្យ​កាន់តែ​ល្អ ប្រសើរ ការពារ​ធម្មជាតិ និង​បរិស្ថាន​។ ​គោលនយោបាយ​ថ្មី​ទាំងនោះ​អនុញ្ញាត ឱ្យ​អាល្លឺម៉ង់​ចូលទៅ​កាន់​ទ្វីបអាហ្វ្រិក នៅ​ឆ្នាំក្រោយ ពិសេស​គឺ​ការវិនិយោគ ជួយ​ជំរុញ​សេដ្ឋកិច្ច​ប្រទេស​តំបន់​អាហ្វ្រិក កាន់តែ​រីកចម្រើន ។​ ​អឺរ៉ុប​វិលត្រឡប់​ទៅ​អាហ្វ្រិក ការវិល ត្រឡប់​ទាន់ពេលវេលា​ ​កន្លងមក កិច្ចប្រជុំ​ជាន់ខ្ពស់​របស់ សហគមន៍​អឺរ៉ុប និង​សហគមន៍​ទ្វីប អាហ្វ្រិក​ជា​លើក​ទី​៤​ដោយមាន​ប្រធាន បទ​វិនិយោគ​ទៅលើ​ធនធានមនុស្ស និង សន្ដិភាព​ដែល​បានធ្វើ​ឡើង​នៅ​ទីក្រុង ប្រ៉ុ​យ​សែ​ល ប្រទេស​ប៊ែ​

ល​ហ្ស៊ិ​ក​មានការ ចូលរួម​ពី​ប្រមុខ​ដឹកនាំ​ទ្វីប​ទាំងពីរ​ជាង ៨០​នាក់ ។ នេះ​ជា​លើកទីមួយ​ហើយ ដែល​មេដឹកនាំ​ទ្វីបអឺរ៉ុប់​ចង់​មានការ បង្វែរ​ទិសដៅ​ពី​ទំនាក់ទំនង​ផ្ដល់ជំនួយ​ទៅ ជា​ទំនាក់ទំនង​ដៃគូ​ពាណិជ្ជកម្ម​ស្មើភាព ទាំង​ការវិនិយោគ ។ ទាំងនោះ​ជា​ឱកាស ដើម្បី​ជួយ​ដល់​ទ្វីប​ដែលមាន​វ័យ​ចំណាស់ មួយ​នេះ​អាច​ប្រកួតប្រជែង​ជាមួយ​បណ្ដា ប្រទេស​មាន​សេដ្ឋកិច្ច​ខ្ពស់​នៅលើ​ពិភព លោក ។ ​

ប្រធាន​សហគមន៍​អឺរ៉ុប​បាន​វាយ តម្លៃ​ថា កិច្ចប្រជុំ​នោះ​ជា​ជំហាន​ឈាន ទៅមុខ​ដ៏​មាន​សារសំខាន់​រវាង​អាហ្វ្រិក នឹង​អឺរ៉ុប​ជាមួយនឹង​គោលបំណង​ចង់ឱ្យ មាន​ទំនាក់ទំនង​ដៃគូ​ស្មើភាព​លើ​គ្រប់ វិស័យ ។ ​ចំណុច​ខាងលើ​បានបង្ហាញ​យ៉ាង ច្បាស់​ថា ជាមួយនឹង​ការរីកចម្រើន​នៅ ទ្វីបអាហ្វ្រិក​នៅតែ​ត្រូវការ​ការជួយ​គាំទ្រ ពី​អាមេរិក អឺរ៉ុប​។ សហគមន៍​អឺរ៉ុប​បាន ផ្ដល់​ជំ​នួន​ដល់​ទៅ​១៤០​ពាន់​លាន​អឺរ៉ូ​នៅ ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១៣ ក្នុងនោះ មាន​១៨​ពាន់​លាន​ដុល្លារ ផ្ដល​ឱ្យនៅ​ឆ្នាំ ២០១២ ស្មើ​ពាក់កណ្ដាល​ទឹកប្រាក់​ដែល ពិភពលោក​ជួយ​ដល់​ទ្វីបអាហ្វ្រិក ។ ​នៅក្នុង​កិច្ចប្រជុំ​អឺរ៉ុប អាហ្វ្រិក សហ គម​ន៍​អឺរ៉ុប​បាន​ឯកភាព​ផ្ដល់ជំនួយ​ទឹក ប្រាក់​៩៥​លាន​អឺរ៉ូ​សម្រាប់​អនុវត្ដ​គម្រោង ចំនួន​១៦​នៅ​ប្រទេស​៩​ក្នុង​ទ្វីបអាហ្វ្រិក ក្នុងការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់ តំបន់​ជនបទ ។ ​

ជាមួយនឹង​វត្ដ​មាន​របស់​ទាហាន អាមេរិក​នៅ​ប្រទេស​ជាច្រើន​ក្នុង​ទ្វីប អាហ្វ្រិក អឺរ៉ុប​ក៏បាន​ប្រកាស​ចំណាយ មូលនិធិ​៨០០​លាន​អឺរ៉ូ​ជួយ​ដល់​ទ្វីប អាហ្វ្រិក​ដំណាក់កាល​ឆ្នាំ​២០១៤-២០១៦​ដើម្បី​បង្កើន​ការការពារ​សន្ដិសុខ នៅ​ប្រទេស​ដែលមាន​អំពើហិង្សា​កាន់តែ ច្រើន​ខ្លាំង​ឡើង​។ ការផ្ដល់​ជំនួយ​ទាំងនោះ ដោយ​អឺរ៉ុប​ចង់ឱ្យមាន​តុល្យភាព​ជាមួយ អាមេរិក នៅពេលដែល​អា​មេ​ិ​ក​បញ្ជូន ទាហាន​ទៅ​ការពារ​សន្ដិសុខ ចំណែក អាហ្វ្រិក​បាន​ជួយ​ថវិកា​សម្រាប់​ពង្រឹង សកម្មភាព​ការពារ​ផងដែរ ។ ​នៅក្នុង​កិច្ចប្រជុំ​អឺរ៉ុប​លើក​នេះ អំពើ ហិង្សា​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល បាន​ក្លាយទៅជា​ប្រធានបទ​សំខាន់បំផុត ដែល​ត្រូវ​លើក​មក​ពិភាក្សា ដោយសារ អឺរ៉ុប​ត្រូវ​ប្រឈម​នឹង​វិបត្ដិ​ជនភៀសខ្លួន កាន់តែ​ច្រើនឡើង​ពី​ទ្វីបអឺរ៉ុប ។ អឺរ៉ុប​ក៏ បានសម្រេច​ផ្ដល់ជំនួយ​កម្លាំង​ទាហាន​១ ពាន់​នាក់​ចូលរួម​ជាមួយ​កម្លាំងរ​ក្សា​សន្ដិ ភាព​ជាមួយ​ទាហាន​រក្សា​សន្ដិភាព​អាហ្វ្រិក ៨​ពាន់​នាក់​ដែលមាន​វត្ដ​មាននៅ សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ។ ​

ទ្វីបអាហ្វ្រិក​ដែលមាន​ពលរដ្ឋ​ជាង​១ ពាន់​លាន​នាក់ សម្បូរ​ដោយ​ធនធាន​ធម្ម ជាតិ​បានប្រែក្លាយ​ទ្វីបអាហ្វ្រិក​ទៅជា​ទី តាំង​ដ៏​ទាក់ទាញ​បំផុត​នៅលើ​ពិភព លោក ។ ចំណុច​ទាំង​នោះបាន​ជំរុញ​ឱ្យ ប្រទេស​មហាអំណាច​បង្វែ​ទិសដៅ​ឆ្ពោះ ទៅកាន់​ទីនោះ ។​ ​ចិន អាមេរិក​ប្រកួតប្រជែង​ទៅកាន់ ទ្វីបអាហ្វ្រិក​ ​ជាមួយនឹង​ការប្រកួតប្រជែង​វិល ត្រឡប់​ទៅកាន់​ទ្វីប​ដែលមាន​វ័យ​ចំណាស់ ជាងគេ​បំផុត មិន​ត្រឹម​តែមាន​អាមេរិក អឺរ៉ុប​ប៉ុណ្ណោះ​ទេ សូម្បីតែ​ចិន​ក៏​បង្ហាញ វត្ដ​មាន​របស់ខ្លួន​នៅក្នុង​ការប្រកួតប្រជែង នេះ​ផងដែរ ។ ​នៅ​ដើម​សតវត្សរ៍​ទី​២១ ចិន​បង្ហាញ ឥរិយាបថ​ប្រុងប្រយ័ត្ន​នៅ​ទ្វីបអាហ្វ្រិក ដោយ​គិតដល់​ឆ្នាំ​២០០៥ ចិន​វិនិយោគ ទឹកប្រាក់​ប្រមាណ​៦​ពាន់​លាន​ដុល្លារ​តែ ប៉ុណ្ណោះ ហើយ​វិនិយោគ​ផ្ទាល់​តែ​១,៥ ពាន់​លាន​ដុល្លារ ។

នៅពេលដែល​ចិន មើលឃើញថា អាមេរិក និង​អឺរ៉ុប​ព្រងើយ កន្ដើយ​មិន​អើពើ​នៅ​ទ្វីបអាហ្វ្រិក ក៏បាន អនុម័ត​គោលនយោបាយ​ឆ្ពោះទៅកាន់ ទ្វីបអាហ្វ្រិក​ដោយ​បង្កើតឱ្យមាន​ជំនួប ពិភាក្សា​រវាង​ចិន នឹង​អាមេរិក​ដែល​ធ្វើ ឡើង​នៅ​ទីក្រុង​ប៉េកាំង​នា​ខែវិច្ឆិកា ឆ្នាំ ២០០៦ ។​ ​អតីត​មេដឹកនាំ​ចិន លោក​ហូ ជីន​តៅ ក៏បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​៨ ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក​ក្នុង​ឆ្នាំ​២០០៧ ជាការ​ចាប់ផ្ដើម​បង្កើន​វិនិយោគ​នៅ​ទី នោះ ។ ចិន​ក៏បាន​បង្កើន​ការនាំចេញ ទំនិញ​ពី​១៩០​មុខទំនិញ កើនឡើង​ដល់ ៤៤០​មុខទំនិញ​ទៅ​ទ្វីបអាហ្វ្រិក ។ នៅ​ឆ្នាំ ២០១០ ចិន​មាន​ក្រុមហ៊ុន​រហូតដល់ ១៦០០​ក្រុមហ៊ុន​វិ​ិ​និ​យោគ​នៅ​៤៩​ប្រទេស ក្នុង​ទ្វីបអាហ្វ្រិក ហើយ​ទឹកប្រាក់​វិនិយោគ មាន​រហូតដល់​៥០​ពាន់​លាន​ដុល្លារ ។ នៅ​ឆ្នាំ​២០១២ វិស័យ​ពាណិជ្ជកម្ម​រវាង ចិន​នឹង​អាមេរិក​កើនឡើង​រហូតដល់ ២​រយ​ពាន់​លាន​ដុល្លារ ។ ​

ទំនិញ​ដែលមាន​តម្លៃថោក​របស់​ចិន បាន​ចូលទៅ​កាន់​ទ្វីបអាហ្វ្រិក​យ៉ាង​គគ្រឹក គគ្រេង ចំណែក​ថាមពល​ឧស្ម័ន ប្រេង រ៉ែ ធម្មជាតិ​ដែល​សម្បូរបែប​នៅ​ទ្វីបអាហ្វ្រិក ក៏បាន​ហូរ​ចូលទៅ​កាន់​ប្រទេស​ចិន​ឥត ឈប់ឈរ​ផងដែរ ។ ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ខាងលើនេះ ដែរ​* ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាសថា ពេល វេលា​ដែល​ប្រកួតប្រជែង​រវាង​អាមេរិក នឹង​ចិន​នៅ​ទ្វីបអាហ្វ្រិក​មាន​ភាពស្វិត ស្វា​ញ​មិន​ចាញ់​ការប្រកួតប្រជែង​នៅ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នោះឡើយ