ខេត្តតាកែវ ៖ បន្ទាប់ពីទទួលបានព័ត៌មាន និងក្តាប់បានមុខសញ្ញាជាជនសង្ស័យជួញដូរគ្រឿងញៀនដែលកំពុងធ្វើសកម្មភាពក្នុងភូមិសាស្រ្តស្រុកត្រាំកក់
នៅថ្ងៃច័ន្ទ ០១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៥ និង៣៥នាទី ដោយមានការបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក ឃុន ភឿន ព្រះរាជអាជ្ញារង អម សាលាដំបូងខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំដោយ លោកវរៈសេនីយ៍ទោ ឌុក ធីយ៉ា អធិការ នគរបាលស្រុក បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ នៅចំណុចនៅភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់ ។ ជនសង្ស័យទាំង០៤នាកើខាងលើមានទី០១ឈ្មោះ ព្រំ ភក្តី ភេទ ប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិ ត្រពាំងពោធិ៍ ឃុំ ជាង ទង ស្រុកត្រាំកក់ ទី២ ឈ្មោះ ទួនថេង ភេទ ប្រុស អាយុ ៣៨ឆ្នាំ រស់នៅ ភូមិត្រពាំងស្វាយ ឃុំ តាភេម ស្រុកត្រាំកក់ ទី៣ឈ្មោះ ដន ហៀ ភេទប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិត្រពាំងទឹក ឃុំជាងទង ស្រុកត្រាំកក់ និងទី៤ឈ្មោះ សួន សុវណ្ណ ភេទប្រុសអាយុ ៣០ឆ្នាំ នៅភូមិដំណាក់រវៀង ឃុំ ពពេល (ម្ចាស់ផ្ទះ)។ បន្ទាប់ពីធ្វើការឃាត់ខ្លួន កម្លាំងជំនាញបានធ្វើការឆែកឆេរ ផ្ទះជនសង្ស័យឈ្មោះសួន សុវណ្ណ រកឃើញ និងដកហូតវត្ថុតាងសរុប រួមមាន៖ ម៉្សៅក្រាម ពណ៌ សថ្លា ចំនួន០៥កញ្ចប់( ០២កញ្ចប់ធំ ០៣កញ្ចប់តូច) ម៉ូតូម៉ាក វីវ៉ា ០១គ្រឿង ប្រាក់រៀល ៩២០០០រៀល ទូរស័ព្ទ ដៃចំនួន ០៤គ្រឿង កាំភ្លើង កែឆ្នៃ ០១ដើម ដាវ០១ដើម ថង់វេចខ្ចប់ មួយចំនួន ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី។





































