បន្ទាយមានជ័យ៖ អ្នកជម្ងឺ ដែលជាប្រជាពលរដ្ឋ និវត្តិជន និងកុមារ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យបង្អែកព្រះនេតព្រះ ស្រុកព្រះនេតព្រះ
ខេត្តបន្ទាយមានជ័យ ត្រូវបានយកចិត្តទុកដាក់ សួរសុខទុក្ខ ផ្ដល់អំណោយសប្បរសធម៌ នាថ្ងៃទី១៩ធ្នូ២០១៧។
លោកលី សារី អភិបាលរងខេត្ត និងជាប្រធានគណះកម្មាធិកាសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ លោកឃូ ពៅ អភិបាលស្រុកព្រះនេតព្រះ អភិបាលរង សប្បរស់ជន និងក្រុមការងារនាំអំណោយនិងថវិការមួយចំនូនប្រគល់ជូនអ្នកជម្ងី ៥០នាក់ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកមួយនេះ។
លោក ភុំ បូរិនសាក់ ប្រធានការិយាល័យស្រុកប្រត្តិបត្រនៃមន្ទីរពេទ្យបង្អែកព្រះនេតព្រះប្រាប់ថា៖ ក្នុងខែធ្នូដែលជារដូវត្រជាក់ មន្ទីរពេទ្យទទួលអ្នកជម្ងឺមកសម្រាកព្យាបាលបានចំនួន ៥០នាក់ ក្នុងនោះភាគច្រើនម្រមាណ៨០ភាគរយ ជាជម្ងឺរលាកផ្លូវដង្ហើម (មនុស្សចាស់) ១០ភាគរយ ជាកុមារមានជម្ងឺផ្ដាសាយ ក្រៅពីនោះមានអ្នកជម្ងឺរបេងនិងជម្ងឺទូទៅ។
លោក ភុំ បូរិនសាក់ ប្រាប់ទៀតថា៖នៅក្នុងមន្ទីរពេទ្យមិនមានអ្នកជម្ងឺឈឺធ្ងន់ធ្ងរនោះទេ។
លោក លី សារី អភិបាលរងខេត្ត និងជាប្រធានគណះកម្មាធិកាសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ ក្នុងនាមរដ្ឋបាលខេត្ត ក៍ដូចជាសាខាកាកបាទ ក្រហមខេត្តបន្ទាយមានជ័យ តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទូទៅ ពិសេសពលរដ្ឋដែលមានជម្ងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកនានាក្នុងខេត្ត ដូចក្នុងពេលនេះក្មរុកការងារបានចុះសួរសុខទុក្ខ អ្នកជម្ងឺដែលកំពុងសម្រាកព្របាលនៅក្នុងមន្ទីរពេទ្យនេះ។
លោក លី សារី បានផ្ដាំផ្ញើផងដែរចំពោះអ្នកជម្ងឺរថែរក្សាសុខភាពដោយប្រត្តិបត្រតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដោយរដូវនេះជារដូវត្រជាក់ផងនោះ ត្រូវប្រយ័ត្នប្រយែងអគ្គីភ័យកើតឡើងបណ្ដាលមកពី ការអាំងភ្លើងភ្លក់។
ជាមួយគ្នានេះលោក លីសារី បានផ្ដល់ជូនមីមួយចំនួនដល់ក្រុមគ្រូពេទ្យ និងសំណូមពរអោយថែរក្សាអ្នកជម្ងឺអោយដូចសាច់ញាត្តិរបស់ខ្លួនដើម្បីអោយអ្នកជម្ងឺឆាប់ជាសះស្បើយឡើងវិញ៕ដោយ ឃិន គន្ធា





































