បន្ទាយមានជ័យ៖ គម្រោងកសាងភាពធន់នៅទីប្រជុំជនអនុវត្តដោយសាលាកាកបាទក្រហមខេត្តបន្ទាយមាន ក្រោមថវិការជំនួយពីសហគមន៍អឺរុប
(អេកូ) ដោយមានការគាំទ្រពីកាកបាទក្រហម និងកាកបាទក្រហមហ្វាំងឡង់ បានអនុវត្តសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅវិទ្យាល័យបី ក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យមានរយះពេល១៩ខែគិតចាប់ពីខែកក្កដា២០១៦ ដល់ខែធ្នូ២០១៧ មានរយះពេល១៩ខែ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងក្រុមការងារសាខាកាកបាទក្រនាំអំណោយដែល ផ្ដល់ដោយគម្រោងកសាងភាពធន់នៅទីប្រជុំជនចែកជូន នៅសាលាបឋមសិក្សាសិរីសោភ័ណ ស្តិតក្នុងភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
គម្រោងកសាងភាពធន់នៅទីប្រជុំជនអនុវត្តដោយសាលាកាកបាទក្រហមខេត្តបន្ទាយមាន ក្រោមថវិការជំនួយពីសហគមន៍អឺរុប (អេកូ) ដោយមានការគាំទ្រពីកាកបាទក្រហម និងកាកបាទក្រហមហ្វាំងឡង់ បានអនុវត្តសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយរួមមាន៖
១.បំពុងពន្លត់អគ្គភ័យដល់សាលារៀន ៤៦បំពុង២.ឃីតសង្គោះបឋម៦ឃីត៣.រនាំងចរាចរណ៍ ២ផ្ទាំង ៤.ស្លាកសញ្ញាចរាចរណ៍៤ផ្ទាំង និងគំនូសចរាចរណ័ឆ្លងកាត់មុខសាលា១ខ្សែ ៥.ឯកសណ្ឋានយុវជន(អាវ មួក កន្សែងបង់ក)៥០កំផ្លេ ៦.អាវយឺតចំនួន២២អាវ និងកាតាបចំនួន២ ,៧.ផ្ទាំងប៉ាណូគ្រឿងញៀនចំនួន១ផ្ទាំង ៨.ផែនទីជម្លៀសអគ្គីភ័យចំនួន៥ផ្ទាំង។
គំរោងនេះក៍បានផ្ដល់វគ្គបណ្ដុះបណ្ដាលដល់ គ្រូទីប្រឹក្សា យុវជន កក្រក សរុបចំនួន១០នាក់
ដើម្បីបន្ឌូរបន្ថយហានិភ័យនៅតាមវទ្យាល័យទាំងបីវិ-សិរីសោភ័ណ វិ-អូអំបិល វិ-សម្ដេចឪ ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានគណះកម្មាធិការសាខាកាកបាទក្រហមខេត្តមានប្រសាសន៍ណែនាំដល់សិស្សានុសិស្ស យុវជន លោកគ្រូអ្នកគ្រូ អោយត្រង់ត្រាប់ការពន្យល់ណែនាំរបស់គ្រូបង្គោល ដើម្បីយកចំណេះដឹងនេះទៅអនុវត្តអោយបានត្រឹមត្រូវកាត់បន្ថយហានិភ័យគ្រោះមហន្តរាយដោយប្រការផ្សេងៗនៅតាមសាលារៀននិងតាមទីប្រជុំជន៕ដោយ ឃិន គន្ធា





































