ចាប់ខ្លួន​អ្នកកាសែត២នាក់ប្តីប្រពន្ធ នៅក្បែរច្រកទ្វារអន្តរជាតិអូរយ៉ាដាវ

0

ខេត្តរតនគិរី៖ អ្នកកាសែត២នាក់ ប្ដីប្រពន្ធ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តរតនគិរីឃាត់ខ្លួន កាលពីម៉ោង១០ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ នៅ

ក្បែរច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។

មន្រ្តីនគរបាលបានឲ្យដឹងថា អ្នកសារព័ត៌មាន២នាក់ប្តីប្រពន្ធ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ប្តីឈ្មោះ  អ៊ុក សុភា​រិន្ទ ចាងហ្វាងការសែតក្រុងសៀមរាប ប្រពន្ធឈ្មោះ ទូច លឹមលាង ភ្នាក់ងារសារព័ត៌មានមកពីអង្គភាពសម្ព័ន្ធអ្នកសារព័ត៌មានប្រជាធិបតេយ្យ។

ជុំវិញការឃាត់ខ្លួនអ្នកកាសែតទាំងពីរនាក់ខាងលើនេះ លោកអនុប្រធានមន្ទីរព័ត៌មានខេត្តរតនគីរី មិនបាន​បញ្ជាក់ថា តើការចាប់ឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់ប្តីប្រពន្ធ ពីបបទអ្វីនោះទេ លោកប្រាប់យ៉ាងខ្លីថា កំពុ​ងជាប់ប្រជុំគណៈកម្មាធិការចម្រុះសិន។ ហើយលោក និងផ្តល់ព័ត៌មាននៅពេលក្រោយ។

ដោយឡែក មន្រ្តីប៉េអឺមស្រុកអូរយ៉ាដាវម្នាក់សូមមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា អ្នកកាសែត២នាក់ប្តីប្រពន្ធ បានជំរិតទារប្រាក់ពីអ្នករកស៊ីដឹកឈើប្រណីត៕ យក្ខឡោម