ប្តីកើតរោគប្រច័ណ្ឌច្របាច់ករប្រពន្ធស្លាប់ទាំងម្តាយនិងកូនក្នុងផ្ទៃអាយុ៩ខែ

0

តាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកគិរីវង់ឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពច្របាច់ករប្រពន្ធដែលកំពុងមានផ្ទៃពោះ៩ខែ

បណ្តាលអោយស្លាប់ទាំងម្តាយនិងកូននៅក្នុងផ្ទៃ ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២យប់ ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិជាវប្តីខាងកើត ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ។ លោក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់បានអោយដឹងថាជនសង្ស័យ មានឈ្មោះ
សែម វីរះ ភេទប្រុស អាយុ ៣៨ឆ្នាំ ស្រុកកំណើត រស់នៅភូមិ មេសាង ឃុំពារាំង ស្រុកព៌ារាំង ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពសម្លាប់ប្រពន្ធខ្លួនដោយច្របាច់(ក) ឈ្មោះ អេង ស្រយ ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ព្រមទាំងមានកូនក្នុងផ្ទៃពោះអាយុ០៩ខែ ស្លាប់ជាមួយម្តាយផងដែរ ។
លោកអធិការបានបញ្ចាក់ថាមូលហេតុដែលប្តីកំណាចរូបនេះសម្លាប់ប្រពន្ធខ្លួនឯងដោយសារជនសង្ស័យប្រច័ណ្ឌប្រពន្ធដោយចោទថាជនរងគ្រោះជាប្រពន្ធមានសាហាយ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ៕