ជនសង្ស័យ៤នាក់គេចខ្លួនម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

0

ខេត្តរតនគិរី៖ កម្លាំងការិយាល័យជំនាញបានចុះបង្ក្រាបករណីជួនដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានប្រើវិធានញុះញង់

ឲ្យលក់ដោយខុសច្បាប់។ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះធ្វើឡើងនៅវេលាម៉ោង៤នឹង៤៥នាទីល្ងាច ថ្ងៃអង្គារ៍ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែឆ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង។
យោងតាមរបាយការពីមន្ត្រីនគរបាលខេត្តបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់រួមមាន៖
១-ឈ្មោះ សាន់ សុទ្ធ ហៅ ងឺ ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅភូមិឃុំកន្លែងកើតហេតុ
២-ឈ្មោះ ម៉េង ឡាយ ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះសង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរី រត់គេចខ្លួនបាត់៣-ឈ្មោះ សាយ ម៉ា ភេទប្រុសអាយុ២០ឆ្នាំជនជាតិឡាវសញ្ជាតិខ្មែរ មានទីលំនៅភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃខេត្តរតនគិរី៤-ឈ្មោះ ម៉ង់ ស៉ីណេត ភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិហ្វាំង ឃុំហ្វាំងស្រុកវើនសៃ ខេត្តរតនគិរី។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖
ម៉ាទឹកកក ចំនួន៦ថង់ ២ថង់ធំល្មម និង៤ថង់តូចទម្ងន់ ៥.៩២ក្រាមទាំងសំបកថង់
ប្រាក់រៀលចំនួន៣៥០ ០០០រៀល(លុយញុះញ៉ង់)
ខ្សែដៃចំនួន១ខ្សែធ្វើអំពីលោហៈធាតុពណ៌លឿង
ខ្សែករចំនួន១ ខ្សែមានបណ្តោងព្រះ៤ ធ្វើអំពីលោហៈធាតុពណ៌លឿងជញ្ចៀនដាំត្បូងចំនួន១ វង់
ជញ្ជីងថ្លឹងថ្នាំចំនួន១ទូរស័ព្ទដៃចំនួន៤ គ្រឿង ថង់សម្រាប់ច្រករំលែកមួយចំនួន នឹងរថយន្តម៉ាក កាមរី សេរីចាស់ ពណ៌ស្លែ ចំនួន១គ្រឿង។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការទៅតាមនិតិវិធី៕ យក្ខឡោម