យុវជនម្នាក់ត្រូវប៉ូលិសចាប់ខ្លួនតាមដិការបង្កាប់

0

ខេត្តរតនគិរី៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបានឃាត់ខ្លួនយុវជនម្នាក់តាមដិការបង្កាប់ឲ្យចាប់ខ្លួន

ពាក់ព័ន្ធករណីគ្រឿងញៀន។នគរបាលចាប់ខ្លួននៅវេលាម៉ោង១នឹង២០នាទី ថ្ងៃអង្គារ៍ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែឆ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិ១ សង្កាត់ឡាបានសៀក ក្រុងបានលុង។
យោងតាមរបាយការពីមន្ត្រីនគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យឈ្មោះ បិន ការ៉ា ភេទប្រុសអាយុ២៣ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ១ សង្កាត់ឡាបានសៀក ក្រុងបានលុង ត្រូវសមត្ថកិច្ចចាប់ខ្លួន តាមដិកាបង្គាប់លេខ០៨/២០១៧ ចុះថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧របស់ចៅក្រមស៉ើបសួរ លោក សេង ស៉ឹមសុរិយា ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៨ ខែឆ្នូ ឆ្នាំ២០១៦កន្លងទៅ។ ពីបទរក្សាទុកនឹងដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិ១ សង្កាត់ឡាបានសៀក ក្រុងបានលុង។
ក្រោយពីការឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តដើម្បីចាត់វិធានការតាមនិតិវិធីច្បាប់។ យក្ខឡោម