ទាហានថ្មី៣៥១នាក់ត្រូវបានបញ្ជូនពីតំបន់ប្រតិបត្តិការសឹករងព្រះវិហារឲ្យទៅហ្វឹកហ្វឺនការងារបំពេញអោយ យោធភូមិភាគទី១ដើម្បីពង្រឹងការពារជាតិមាតុភូមិ!

0

ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើកងទ័ព ជាពលទាហាន នៅតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ឲ្យទៅហ្វឹកហ្វឺន នៃក្របខណ្ឌនៅយោធភូមិភាគទី១ ។​

​លោកឧត្តមសេនីយ៍ត្រីចន្ទ័ សុភក្ត្រ័ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារបានលើកឡើងថា តំបន់ប្រតិបត្តិការសឹងរងព្រះវិហារ បានជូនដំណើកងទ័ព ជាពលទាហានបំពេញក្របខណ្ឌ ឲ្យយោធភូមិភាទី១ នៃកងទ័ពជើងគោក ដើម្បីបញ្ជូនឲ្យថ្នាក់លើតាមការកំណត់នៅថ្ងៃនេះ ក្នុងគោលបំណងពង្រឹងនូវឃឿនការពារជាតិ ការពារធិបតេយ្យភាព ភាពសុខសាន្ត និងសណ្តាប់សង្គម ព្រមទំាងអនុវត្តតាមផែនការ សំណូមពរ ភារកិច្ចចាំបាច់ ក្នុងកំណែទម្រង់កងយោធពលខេមរភូមិន្ទ ទាំងបរិមាណ និងគុណភាព។
លោកបន្តថា ពលទាហានទាំងអស់ ដែលបានជ្រើសរើស បានឆ្លងកាត់ការត្រួតពិនិត្យសុខភាព ដែលមានការសហការជាមួយមន្ទីរពេទ្យបង្អែកខេត្ត ដំណើការពិនិត្យកាយស​ម្បទាសុខភាព សារធាតុញៀន ធ្វើតេស្តឈាមបានយ៉ាងម៉ត់ចត់។ ជាលទ្ធផល សម្រេចទទួលយក និងបញ្ចូលក្នុងក្របខណ្ឌពលទាហាន បានចំនួន៣៥១នាក់។
លោកឧត្តមសេនីយ៍ត្រី ចន្ទ័ សុភក្ត្រ័ាបានមានប្រសាសន៍បន្តថា ដំណើរការក្នុងការជ្រើសរើសពលទាហ៊ានថ្មីនេះ គឺយើងបានចែកពាក្យស្នើរសុំដល់យុវជនស្មគ្រ័ចិត្តបានចំនួុន៨២០ ទទួល ពាក្យយុវជនស្មគ្រ័ចិត្តបានចំនួុន៥៩៣នាក់ មិនមកដាក់ពាក្យ  ចំនួុន៣២៧នាក់ យុវជនស្មគ្រ័ចិត្តបានមកពិនិត្យសុខភាពបានចំនួុន៥៥៣នាក់ លទ្ធផលជាផ្លូវការបញ្ចូលក្របខណ្ឌ័ ពលទាហ៊ានអោយយោធភូមិភាគទី១បានចំនួុន៣៥១នាក់។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រហវិហារ ក៍បានធ្វេីការផ្តាំផ្ញើបន្ថែមដល់កងទ័ព ជាពលទាហានទាំងអស់ ដែលទៅហ្វឹកហ្វឺននៅសាលាពលទាហានទី១ ត្រូវអនុវត្តឲ្យបានល្អនូវរាល់បញ្ជា របស់កងយោធពលខេមរភូមិន្ទ ពិសេសត្រូវតស៊ូប្រឹងប្រែងរៀនសូត្រនូវរាល់មេរៀនរបស់កងទ័ព និងក្បួនយុទ្ធសាស្រ្តនានា ដើម្បីអោយមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបូរណះភាពទឹកដី ការពារសេចក្តីសុខជូនប្រជាពលរដ្ឋ ការពារជាតិ សាសនា ព្រះមហាក្សត្យនិងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រជាពលរដ្ឋបោះឆ្នោតជូន ហើយត្រូវប្រឆាំងដសច់ខាតនូវការប៉ុនប៉ងណាមួុយចង់ផ្តួុលរំលំរាជរដ្ឋាភិបាលនិងការចង់ធ្វើបដិវត្តពណ៍នៅកម្ពុជា៕សួនលីណា