សារព័ត៌មាន Telegraph របស់អង់ គ្លេសបានផ្សព្វផ្សាយពីព័ត៌មានជុំវិញ ហេតុការណ៍យន្ដហោះ MH370 របស់ ក្រុមអាកាសចរណ៍ដែលបាត់ខ្លួនរយៈ ពេល១០០ថ្ងៃមកហើយ ប៉ុន្ដែស្ថិតនៅ ជាអាថ៌កំបាំងដដែល ។ អ្នកឯកទេសអាកាសចរណ៍ដែលចូល និវត្ដលោក Chris Goodfellow បាន បង្ហាញពីទស្សនស្ដីពីយន្ដហោះ MH370 ដែលបានបាត់ខ្លួនដោយអាថ៌កំបាំងហើយ ការរុករក គួរណាស់តែផ្ដល់ទៅឱ្យក្រសួង ស្រាវជ្រាវអាកាសចរណ៍អង់គ្លេសដើម្បី តាមដានពីហេតុផលពិតប្រាកដ នៅពី ក្រោយការបាត់ខ្លួនយន្ដហោះនោះ ។ ទ្រឹស្ដីដែលក្រុមអ្នកឯកទេសបានលើក ឡើងរយៈពេលកន្លងមក គឺយន្ដហោះ នោះរងការវាយប្រហារដោយភេរវកម្ម ការចាប់ជំរិត ឬអាកាសយានិកធ្វើអត្ដ ឃាត បញ្ជូនយន្ដហោះបុកចូលសមុទ្រ។
ប៉ុន្ដែអ្នកឯកទេសអង់គ្លេស លោក Chris Goodfellow បានបង្ហាញទស្សនផ្សេង គឺ យន្ដហោះបាត់ខ្លួននោះ ជាហេតុការណ៍ គ្រោះថ្នាក់មួយតែប៉ុណ្ណោះ។ ពេលលោក បង្ហាញទស្សននោះតាមប្រព័ន្ធអ៊ីនធើណេត ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមិត្ដអ្នកអាន ។ រយៈពេល១០០ថ្ងៃហើយចាប់តាំងពី យន្ដហោះ MH370 ហោះហើរចេញពី អាកាសយានដ្ឋានអន្ដរជាតិនៅទីក្រុង កូឡាឡំពួរ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង នៅយប់ថ្ងៃទី៨មីនា ២០១៤ ដោយដឹក អ្នកដំណើរ២៥៣នាក់ ពេលនេះអាថ៌កំបាំង នៃការបាត់ខ្លួនស្ថិតនៅជាអាថ៌កំបាំងដដែល សំណួរជាច្រើននៅមិនទាន់រកឃើញ ចម្លើយណាមួយសមស្រប ។
ការបាត់ ខ្លួនបែបនេះ គឺមិនដែលកើតឡើងឡើយ ក្នុងប្រវត្ដិសាស្ដ្រនៃសម័យកាលបច្ចេក វិទ្យាទំនើបកម្ម ដែលមានប្រព័ន្ធតាម ដាននៅគ្រប់ទិសទី ។ ប្រទេសជាច្រើនបានជួយជ្រោមជ្រែង ក្នុងការស្វែងរកយន្ដហោះ ប៉ុន្ដែនៅតែ បាត់ស្រមោលដដែល ។ ការរុករកនោះ បានក្លាយជាការរុករកដែលចំណាយប្រាក់ ច្រើនជាងគេបង្អស់ក្នុងប្រវត្ដិសាស្ដ្រ ។
សូម្បីតែពេលនេះ សាច់ញាតិជនរង គ្រោះរៃអង្គាសប្រាក់ផ្ទាល់ខ្លួនជួយក្នុងការ រុករក ធ្វើយ៉ាងណាឱ្យតែបានឃើញបាន ដឹងព័ត៌មានច្បាស់ថាយន្ដហោះនោះវា កើតស្អីគេ ជួបហេតុការណ៍អ្វីនៅឯណា? អាមេរិកក៏បានចូលរួមយ៉ាងសកម្ម ក្នុងការរុករកនោះដែរ ដោយមូលហេតុ មានពលរដ្ឋអាមេរិកនៅលើយន្ដហោះ ដែលបាត់ខ្លួន ហើយយន្ដហោះនោះផលិត នៅអាមេរិក ។ ក្រុមស្រាវជ្រាវ FBI របស់អាមេរិកក៏បានប្រកាសស្រាវជ្រាវ ជាទ្រង់ទ្រាយធំពីយន្ដហោះបាត់ខ្លួននោះ ដែរ ។
ចំណែករដ្ឋាភិបាលចិនដែលមាន ពលរដ្ឋខ្លួនធ្វើដំណើរនៅលើយន្ដហោះនោះ ច្រើនបំផុត ក៏បានស្វះស្វែងរុករកយន្ដ ហោះនៅគ្រប់ទិសទី។ ចិនបានប្រើប្រាស់ ផ្កាយរណបជាង១០គ្រឿង បើគិតទាំង ផ្កាយរណបប្រទេសដទៃទៀត មានរហូត ដល់ជាង២០គ្រឿង ប៉ុន្ដែមិនអាចមើល ឃើញយន្ដហោះនោះនៅទីណា ។ ក្ដីសង្ឃឹមរបស់សាច់ញាតិដែលបាត់ បង់សមាជិករបស់ខ្លួនបានរលត់ទាំងស្រុង ទៅហើយ ប៉ុន្ដែពួកគាត់ចង់ដឹងចង់ឮចង់ ឃើញអ្វីដែលពាក់ព័ន្ធយន្ដហោះ MH370 បាត់ខ្លួន ហើយស្នើដល់រដ្ឋាភិបាលម៉ាឡេ ស៊ីផ្ដល់ព័ត៌មានឱ្យបានច្បាស់លាស់ជុំវិញ ហេតុការណ៍ខាងលើមិនត្រូវលាក់លាម នោះឡើយ