ឯកឧត្តម ចាន់ ចេស្តា ជួបសំណេះសំណាលជូនដំណើរពលទាហានថ្មីទៅសិក្សាសាលាហ្វឹកហ្វឺនពលទាហានទី៣ យោធភូមិភាគ៣

0

កំពត៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត មានរៀបចំពិធីជួបសំណេះសំណាលជូនដំណើរពលទាហានថ្មីប្រគល់ជូនសាលាហ្វឹកហ្វឺនពលទាហានទី៣ យោធភូមិទី៣ ដោយមានការអញ្ជើញចូលរួមជាអធិបតីរបស់ឯកឧត្តម ចាន់ ចេស្តា អភិបាលនៃគណ:អភិបាលខេត្តកំពត ។
លោកឧត្តមសេនីយ៍ត្រី យឹម ប៊ុនធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពតបានអោយដឹងថា ការជ្រើសរើសពលទាហានលើកនេះបានចំនួន៦៥នាក់ក្នុងទូទាំងខេត្ត ក្នុងនោះមកពីក្រុងកំពត១២នាក់ ស្រុកទឹកឈូ៨នាក់ កំពង់ត្រាច៦នាក់ បន្ទាយមាស៣នាក់ អង្គរជយ័១១នាក់ ឈូក១១នាក់ ជុំគីរី៨នាក់ និងស្រុកដងទង់៦នាក់ ។ ហើយក្នុងឆ្នាំ២០១៧នេះដែរបានជ្រើសរើសសិស្សនិសិ្សត តាមផែនការរបស់ថ្នាក់លើ ដាក់ពាក្សចូលប្រឡងនាយទាហានចំនួន១៤៣នាក់ ស្រី៦៤នាក់ ដើម្បីបំពេញអោយថ្នាក់លើ ដែលខេត្តកំពត សម្រេចជ្រើសរើសបានត្រៀមប្រឡងនៅថ្ងៃ២៤ធ្នូ២០១៧ខាងមុខនេះមាននាយទាហានសកម្មជំនាន់ទី២២ ចំនួន៣០នាក់ នាយទាហានជើងគោកជំនាន់ទី១០ ចំនួន៥៧នាក់ នាយទាហានបន្តវេន៤១នាក់ និងនាយទាហានជំនាញបចេ្ចកទេសយោធាចំនួន១៥នាក់ ។
មានមតិសំណេះសំណាសក្នុងឪកាសជូនតំណើរពលទាហានថ្មីនាពេលនេះ ឯឧត្តម ចាន់ ចេស្តា អភិបាលនៃគណ:អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ការជ្រើសរើសពលទាហានថ្មីដែលបានទទួលលទ្ធផលនាពេលនេះគឺអាស្រ័យដោយមានការខិតខំយកចិត្តទុកដាក់របស់គណ:កម្មការជ្រើសរើសពលទាហានថ្នាក់ខេត្តនិងអនុគណ:កម្មការជ្រើសរើសពលទាហានថ្នាក់ស្រុក ក្រុង រដ្ឋអំណាចមូលដ្ឋាន ឃុំ សង្កាត់ទូទាំងខេត្ត ទើបយើងសម្រេចបានតាមដែលបានកំណត់យ៉ាងល្អប្រសើរនិងជាកិតិ្តយសសម្រាប់ខេត្តក្នុងឆ្នាំ២០១៧នេះ ។ ហើយជាមួយនេះដែរ ឯ,ឧ ក៍បានផ្តាំផ្ញើដល់ពលទាហានថ្មីទាំងអស់ដែលត្រួវចេញដំណើរទៅសិក្សារៀនសូត្រនាពេលនេះធ្វើយ៉ាងណាចេះថែទាំសុខភាពរៀងៗខ្លួន ហើយបន្តគោរពវិន័យ សណ្តាប់ធ្នាប់ ខិតខំរៀនសូត្រលត់ដំ ដើម្បីអោយក្លាយខ្លួនជាកងទ័ពមានសមត្ថភាពខ្ពស់អាចការពារទឹកដីនិងប្រជាជនបានយ៉ាងល្អប្រសើរ ។ ហើយជាមួយនេះដែរគណ:អធិបតីក៍បានប្រគល់វត្ថុអនុស្សាវរីយ៍ដល់ប្អូនៗដែលត្រូវចេញដំណើរនាពេលនេះរួមទាំងថវិការមួយចំនួនសំរាប់ធ្វើការដោះស្រាយជីវភាពផ្ទាល់ខ្លួនក្នុងការធ្វើតំណើតាមដងផ្លូវផងដែរ ៕