កោះកុង៖ លោក ពៅច័ន្ធថន ប្រធានការិយាល័យ រៀបចំដែនដីនគរូបណីកម្មសំណង នឹងភូមិបាលស្រុកបូទុមសាគរខេត្តកោះកុង បានយកដី ការិយាល័យ ធ្វើផ្ទះត្រចៀកកាំ។ប្រជាពលរដ្ឋនឹងមន្រ្តីសាលាស្រុកជើងចាស់ពីនាក់ដែលរស់នៅជិត
នោះបាននិយាយប្រាប់អ្នកសារព័ត៌មានថាដីទាំងអស់នោះគឺជាដី សាលាស្រុក នឹងដីពៃស្រពណ៌ ទេហេតុអី លោក ពៅច័ន្ធថន ថ្លើមធំហ៊ានយកដីនោះ ទៅធ្វើផ្ទះត្រចៀកកាំ ពួកគាត់បន្តថាដី ការិយាល័យភូមិបាលស្រុកនេះ ក៌ជាដី សាលាស្រុកចាស់ដែរ មិនគួរណា ពៅច័ន្ធថន ហ៊ានយកដីនេះធ្វើ ជាកាំសិទ្ធខ្លួនឯងយកដីនេះទៅវិញ ហ៊ានសាងសង់ផ្ទះត្រចៀកកាំ ទៀតនេះពាក្យសម្ដី ប្រជាពលរដ្ឋនឹងមន្រ្តីសាលាស្រុកជើងចាស់បានប្រាប់អ្នកសារព័ត៌មានផ្ទាល់មាត់។
ចំណែក លោក ពៅច័ន្ទថន អ្នកសារព័ត៌មានបានតេទូរសព្ទ ទៅតែតេចូល បីដងលោកមិនលើកទេ។
ចំណែក លោក មេឃុំ ឃាងយិងអ្នកសារព័ត៌មាន បានទូរសព្ទ សួរពីរឿង ដី លោក ពៅច័ន្ធថន ដែលបានសាងសង់សំណង់នេះ គាត់និយាយប្រាប់ថា រឿងសង់ផ្ទះថ្មនេះ គាត់មិនបានដឹងទេហើយមិនមានច្បាប់ណាមកដល់ដៃគាត់ដែរ គឺអត់មានច្បាប់ទេការសាងសង់នេះ លោក មេឃុំ បន្តថាបើ លោក ពៅច័ន្ធថន យកច្បាប់ទៅឲ្យគាត់ ចុះហាត់លេខា គាត់មិនចុះទេ ពីព្រោះដីនេះពាក់ព័ន្ធ នេះជាការលើកឡើងរបស់ មេឃុំ ឃាងយិង ពីព្រោះគាត់នៅ ឃុំអណ្ដូងទឹកយូរណាស់ហើយនេះជាសម្ដីមេឃុំ។
ដោយឡែក លោក អភិបាលស្រុកបូទុមសាគរ ទើបកាន់ដំណែងថ្មី គាត់បាននិយាយថាគាត់មិនទាន់បានដឹងរឿងផ្ទះលោក ពៅច័ន្ធថន សាងសង់ផ្ទះត្រចៀកកាំទេ ពីព្រោះ អត់មានច្បាប់ណាមកដល់ដៃគាត់ទេ ចាំគាត់ឲ្យគេទៅមើល។
ចំណែក លោក ប្រធានមន្ទី ដែនដី នគរូបណីកម្មនឹងសំណង់ខេត្តកោះកុង លោក រាវុធ បានប្រាប់តាមទូរសព្ទ ថារឿងដីលោក ពៅច័ន្ធថន សាងសង់នេះ បើពាក់ពាន់រឿងដីរដ្ឋ ឲ្យទៅសួរខាង សារពើភណ្ឌ របស់រដ្ឋទៅ គាត់មិនដឹងទេ។
ប្រជាពលរដ្ឋនឹងមន្រ្តី ក្នុងស្រុកនិយាយតៗគ្នាថា
លោក ពៅច័ន្ទថន មកកាន់ភូមិបាលស្រុកបូទុមសាគរនេះត្រូវប៉ាន់ណាស់ឡើងឈាមខាងដីធ្លី នឹងត្រូវប៉ាន់ពិសេស ខាងសំណង់ផ្ទះ ត្រចៀកកាំគឺគ្រប់ទឹកហើយ លោក ពៅច័ន្ទថន វាស់វែងធ្វើផ្ទះត្រចៀកកាំ(០១)យកលុយ៣០០០ដូល្លាទៅ៣៥០០ដូល្លាតាមខ្សែខ្នង បើអត់ស្គាល់គេច្បាស់អត់ខ្សែខ្នង៥០០០ដូល្លានេះសំរាប់ លោក ពៅច័ន្ទថនយកលុយពីនាក់ធ្វើផ្ទះត្រចៀកកាំ តាមម្ចាស់ផ្ទះត្រចៀកកាំ ការសាងសង់ផ្ទះ(១)អស់លុយពី១៥ម៉ីនដូ្លល្លាឡើងទៅក្នុងផ្ទះ១ ហេតុនេះហើយទើប ពៅច័ន្ធថន ហ៊ានគៀបករម្ចាស់ផ្ទះ។
ដោយលោក ពៅច័ន្ធថនត្រូវប៉ាន់ទើបមានលុយសង់ផ្ទះត្រចៀកកាំនឹងគេដែរ។លោក ពៅច័ន្ធថន យកលុយទៅធ្វើមានធ្វើបាន បាត់ចំណូលដល់រដ្ឋដោយសារ ភូមិបាលមួយនេះ។
សូមឲ្យខាងអំពើ ពុករលួយចុះ មកសើប អង្កេតលើ លោកពៅច័ន្ធថន ប្រធានភូមិបាលស្រុកបូទុមសាគរនេះម្ដង បើមិនអញ្ជឹងទេនឹងខូចឈ្មោះ ដល់ថ្នាក់ដឹកនាំអស់ ដែលលោកខំជួយប្រជាពលរដ្ឋមិនឲ្យមានអំពើពុករលួយទេ។
កន្លងមកសម្ដេច ហ៊ុនសែន បានមានប្រសាសន៌ថាបើបុគ្គលណាហ៊ានប្រិតអំពើ ពុករលួយត្រូវតែចាប់ដាក់គុគមិនឲ្យរួចខ្លួនទេ ៕





































