​VDEO ថៃ​បដិសេធ​បង្ខិតបង្ខំ​បណ្ដេញ​ពល ករ​បរទេស​ចេញពី​ប្រទេស​

0

​រដ្ឋាភិបាលយោធា​របស់​ថៃ​បាន បដិសេធថា ខ្លួន​មិនបាន​បង្ខិតបង្ខំ​ពលករ បរទេស​ដែល​មកពី​ប្រទេសជិតខាង​ឱ្យ ត្រឡប់​ទៅ​ស្រុកកំណើត​របស់​ពួកគេ នោះឡើយ ប៉ុន្ដែ​ការដែល​ពលករ​បរទេស ចាកចេញ​នោះ​ក្នុង​ហេតុផល​ផ្សេង​ដាច់ ដោយឡែក ។​ ​លោក Thanit Numnoi អគ្គនាយក រង​នាយកដ្ឋាន​បុគ្គលិក​បានធ្វើ​សន្និសីទ កាសែត​បញ្ជាក់ថា ពលករ​ជាច្រើន​មក ពី​ប្រទេសជិតខាង​ត្រូវបញ្ជូន​ឱ្យ​ត្រឡប់ ទៅ​ស្រុកកំណើត​របស់​ពួកគេ​ដោយ ហេតុផល​ថា ពួកគេ​អស់​សុពលភាព​នៅ ក្នុងការ​ស្នាក់នៅ និង​ធ្វើការ​នៅក្នុង ប្រទេស​ថៃ ។​ ​

លោក Thanit Numnoi បញ្ជាក់ថា នៅក្នុង​ឆ្នាំនេះ ពលករ​មកពី​ប្រទេស កម្ពុជា​៦៧.៥២៩​នាក់​នឹងត្រូវ​បញ្ជូន​ឱ្យ ត្រឡប់​ទៅ​ស្រុក​វិញ ដោយសារតែ​កិច្ច សន្យា​ជួល​អស់​សុពលភាព​។ ចំណែក ពលករ​មកពី​មី​យ៉ាន់​ម៉ា​២៦៨.៥៧៩ នាក់ និង​មកពី​ប្រទេស​ឡាវ​៤៣.៧៣៩ នាក់​ក៏ត្រូវ​បញ្ជូន​ឱ្យ​ទៅវិញ​ផងដែរ ។​ ​មាន​សេចក្ដីរាយការណ៍​ថា ពលករ កម្ពុជា​ទាំង​ស្របច្បាប់ និង​ខុសច្បាប់ ១០០.០០០​នាក់​ក្នុងប្រទេស​ថៃ​បាន ត្រឡប់មក​ស្រុកកំណើត​វិញ ដោយសារ តែ​ភ័យខ្លាច​ការចាប់​ឃាត់ខ្លួន ក៏​ដូច ពាក្យ​ចរចា​ម​អា​រ៉ា​ម​ដែលថា រដ្ឋា​ភិ បាល​យោធា​ថៃ​មាន​គម្រោង​បញ្ជូន ចេញ​ពលករ​បរទេស ដោយ​ស្ថានភាព សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ន​ពុំមាន​ការ រីកចម្រើន។