5World Cup ៖ ៣​ថ្ងៃ​ដោះស្រាយ​ការបើកបរ​ស្រវឹង​៥២០០​ករណី​

0

​ក្រុង​សៅ​ប៉ូ​ឡូៈ ចំនួន 5,200 ករណី​នៃ​ការបើកបរ​ស្រវឹង​ត្រូវបាន​ដោះស្រាយ​នៅ​ទូទាំងប្រទេស​ជា​លើកដំបូង​នៅក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក World Cup នៅ​ប្រេ​ស៊ី​ល នេះ​បើ​យោងតាម​ការិយាល័យ​រដ្ឋ​បាល​ចរាចរណ៍​របស់​ក្រសួង​សន្តិសុខ​សាធារណៈ ផ្សាយ​កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៤​។​ ​តាម​ប្រភព​ដដែល​នេះ ជា​មធ្យម​មាន 1,733 បទល្មើស​ត្រូវបាន​ប្រព្រឹត្ត​ជា​រៀងរាល់ថ្ងៃ​កើនឡើង 65 ភាគរយ​បើ​ប្រៀបធៀប​ក្នុង​ឆ្នាំ 2010 ជា​មធ្យម 1,049 ករណី​។​ ​

ប៉ូលិស​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​នៅ​កន្លែង​កម្សាន្ត​ជា​សាធារណៈ​ភោជនីយដ្ឋាន សណ្ឋាគារ បា​រ៍ និង​ទីតាំង​ផ្សេងទៀត​រៀងរាល់​រាត្រី និង​ច្រើន​ម៉ោង​បើក​បានកំណត់​គោលដៅ​សម្រាប់​ការត្រួតពិនិត្យ​កន្លែង​សំខាន់ៗ និង​ល្បាត​។​ ​រដ្ឋបាល​ចរាចរណ៍​នឹងមាន​កម្លាំង​ពេញលេញ​ដើម្បី​ពិនិត្យមើល​លើ​ការបើកបរ​ស្រវឹង​នៅពេល​យប់​ហើយក៏​នឹងធ្វើ​ការជ្រើសរើស​ការធ្វើ​តេស្ត​ក្នុងអំឡុងពេល​ថ្ងៃ​ដើម្បី​រក្សា​អ្នកបើកបរ​ឲ្យ សល់​លុយ​ខ្លះ មាន​សុវត្ថិភាព​។​វិធានការ​ធ្ងន់ធ្ងរ​ទាំងនេះ​ក៏​នឹង​ត្រូវបាន​យកទៅ​បង្ក្រាប​ល្បែងស៊ីសង​ក្នុងអំឡុងពេល​ការប្រកួត​បាល់ទាត់​ពិភពលោក​នេះ​ផងដែរ​៕Brazil's Neymar wcup1