នេះជាឱកាសការងារសម្រាប់យុវជនកម្ពុជា!

0

ភ្នំពេញ៖ ក្រុមហ៊ុន និងរោងចក្រថ្មីចំនួន១៤ ត្រូវបានអនុញ្ញាតឱ្យបង្កើតនៅកម្ពុជា ដែលមានទុនវិនិយោគជាង១០០លានដុល្លារ ដោយបង្កើតការងារ

ជាង២ម៉ឺនកន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ឱ្យក្រុមហ៊ុន និងរោងចក្រថ្មីចំនួន១៤ បង្កើតនៅកម្ពុជា ក្រោមទុនវិនិយោគជាង ១០០លានដុល្លារអាមេរិក នៅខែធ្នូឆ្នាំ២០១៧កន្លងមកនេះ ដោយបង្កើតការងារបានជាង២ម៉ឺនកន្លែង នេះជាឱកាសសម្រាប់ផ្តល់ការងារដល់យុវជនកម្ពុជា។
ក្រុមហ៊ុន និងរោងចក្រ ដែលទើបបង្កើតថ្មីចំនួន១៤រួមមាន÷

ទី១- NA JUNG GARMENT CO, LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មានទុនវិនិយោគប្រមាណ ៣.១៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧២កន្លែង។

ទី២- YONGHENGXING LEATHER (CAMBODIA) CO, LTD: គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទមានទីតាំងស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ មានទុនវិនិយោគប្រមាណ ៥.៥២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៨១កន្លែង។

ទី៣-​ ក្រុមហ៊ុនCYNTHIA GARMENT (CAMBODIA) CO, LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, មានទីតាំងស្ថិតនៅផ្លូវលេខ៨៦K ភូមិព្រៃទ្រា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មានទុនវិនិយោគប្រមាណ ៤.០៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៧៣កន្លែង។

ទី៤- ក្រុមហ៊ុន SILVER AGE KNITTING CO, LTD: គម្រោងបង្កើតរោងចក្រចាក់សម្លៀកបំពាក់ មានទីតាំងស្ថិតនៅភូមិលេខ ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ មានទុនវិនិយោគប្រមាណ ៥.៨០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០២៥កន្លែង។

ទី៥- ក្រុមហ៊ុន YING YI INDUSTRY CO, LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងស្ថិតនៅអគារលេខ០៩ សួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មានទុនវិនិយោគប្រមាណ ២.៣៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៩៨កន្លែង។

ទី៦- ក្រុមហ៊ុនXING LONG CHOPPING BOARD (CAMBODIA) CO, LTD ដែលមានទីតាំងស្ថិតនៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មានទុនវិនិយោគប្រមាណ ២.៣៧ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៨កន្លែង។

ទី៧- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន SWELL GARMENT (CAMBODIA) CO, LTD ដែលមានទីតាំងស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មានទុនវិនិយោគប្រមាណ ៣.៧២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧២២កន្លែង។

ទី៨- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន XANATEX (CAMBODIA) GARMENT CO, LTD ដែលមានទីតាំងស្ថិតនៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ មានទុនវិនិយោគប្រមាណ ១៤.៩៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៧២៣កន្លែង។

ទី៩- រោងចក្រផលិតកាបូបគ្រប់ប្រភេទ របស់ក្រុមហ៊ុន CITY SPARK (CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មានទុនវិនិយោគប្រមាណ ៤.៣៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៤៦៨កន្លែង។

ទី១០- ក្រុមហ៊ុន Zone (Cambodia) Traveling & Handbags Co,Ltd: គម្រោងបង្កើតរោងចក្រផលិតកាបូប មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ មានទុនវិនិយោគចំនួន ២.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦២៨កន្លែង។

ទី១១- ក្រុមហ៊ុន Cambodian Meitai Home Textile Co.,Ltd: គម្រោងបង្កើតរោងចក្រវាយនភណ្ឌ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ មានទុនវិនិយោគចំនួន៥.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤៩កន្លែង។

ទី១២- ក្រុមហ៊ុនANT FEED CO.,LTD: គម្រោងបង្កើតរោងចក្រផលិតចំណីសត្វ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ មានទុនវិនិយោគចំនួន ៧.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤៦កន្លែង។

ទី១៣- ក្រុមហ៊ុន DENSO (CAMBODIA) CO,LTD: គម្រោងបង្កើតរោងចក្រគ្រឿងបង្គុំរថយន្ត មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។មានទុនវិនិយោគចំនួន ២១.៤៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៨២កន្លែង។

ទី១៤- ក្រុមហ៊ុន MINEBEA (CAMBODIA) CO,LTD: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្លាស់បរិក្ខាពេទ្យ iគ្រឿងបង្គុំពុម្ពលោហៈ គ្រឿងបង្គុំប្លាស្ទីកកង្ហារម៉ូទ័រ និងបាដាង ឧបករណ៍សិនស័ររំញ័រ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ មានទុនវិនិយោគចំនួន ២៤.៦៣លានដុល្លារអាមេរិក និងអាចបង្កើតការងារចំនួន ១,៣១៥កន្លែង៕