អគ្គីសភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់មួយខ្នងនៅស្វាយជ្រំ

0

ស្វាយរៀង ៖ នៅវេលាម៉ោង ២ : ១០នាទី ថ្ងៃទី ០៥ មករា ២០១៨ នេះ មានករណីអគ្គីសភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅភូមិ
កណ្តាល ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។យោងតាមនគរបាលមូលដ្ឋានបានបញ្ជាក់ប្រាប់អោយដឹងថាផ្ទះដែលឆេះម៉ត់នេះមានម្ចាស់ មានឈ្មោះ ម៉ម សាឡនភេទ ស្រី អាយុ ៦៧ ឆ្នាំ មុខរបរ ធ្វើស្រែ ។ហើយ ផ្ទះនេះដែរមាន ទំហំ ៦ × ៧ ម៉ែត្រ សង់អំពី ឈើ ថ្មក្រោម ប្រកស័ង្កសី
ទ្រព្យសម្បត្តិដែលឆេះអស់រួមមាន៖
– ប្រាក់ ២ លានរៀល
– ស្រូវ ៥០ ការុង
– អង្ករ ៥ តៅ
– ទូរទស្សន៍ ៣ គ្រឿង
សមត្ថកិច្ចបានប្រាប់អោយដឹងទៀតថា ករណីនេះឆេះបណ្តាលឲ្យរងរបួសមនុស្សចំនួន ៤ នាក់ ៖
១/ម៉ម សាឡន ភេទ ស្រី អាយុ ៦៧ឆ្នាំរបួសស្រាល
២/សុខ ពៅ ភេទ ប្រុស អាយុ ៤៤ឆ្នាំរបួសស្រាល
៣/ឌុក លីដា ភេទ ស្រី អាយុ៤ឆ្នាំ របួសស្រាល
៤/រឹម ដាវីត ភេទ ប្រុស អាយុ ៤ឆ្នាំរបួសធ្ងន់

មូលហេតុបណ្តាលមកពីឆ្លងចរន្ត
ផ្ទាំង សូឡាដែលដាក់លើដំបូលផ្ទះហើយបាន ប្រើប្រាស់រថយន្តពន្លត់អគ្គីសភ័យចំនួន ២ គ្រឿង របស់ស្នងការនគរបាលក្រុងស្វាយរៀង ៕