ធំក្លិនស្អុយ សូរិយោដីស្រុក ចេញប្លង់ដីកាន់កាប់ដីព្រៃអ្នកតាអោយឈ្មួញដីយកធ្វើជាកម្មសិទ្ធ

0

កំពង់ធំៈ លោក លោក ឡឹក យ័ន ប្រធានការិយាល័យ ភូមិបាលរៀបចំដែនដីស្រុកកំពង់ស្វាយ  ត្រូវបាន ប្រជាពលរដ្ឋ រិះគន់ថា បានប្លន់ដីព្រៃអ្នកតា ឲ្យទីឈ្មួញកាន់កាប់ ដោយមិនខ្វល់ពី អ្នកស្រុក អ្នកភូមិថែរក្សា និងគោរពបូជាជាយូរណាស់មកហើយ បែរជាឃុបឃិតជាមួយឈ្មួញ ចេញប្លង់កាន់កាប់ដីយ៉ាងរំភើយ។

គ្រឿងចក្រជាច្រើនគ្រឿង បានធ្វើសកម្មភាពឈូសឆាយដីព្រៃ ដែលជាកម្មសិទ្ធសមហភាពរបស់ប្រជា​ពលរដ្ឋ ដោយមិ​នខ្វល់ពីប្រជាពលរដ្ឋខំថែរក្សាមកយូរហើយនោះទេ ធ្វើឲ្យរឿងដ៏ក្តីគគុកនេះ ផ្អើលទៅដល់​លោកព្រះរាជអាជ្ញាខេត្តកំពង់ធំ កោះហៅលោក ឆេង គូ ឈ្មួញឈូសឆាយដីព្រៃ មកសួរនាំតាមរយះរដ្ឋ​បាលព្រៃឈើ  តែលទ្ធផលបែបណានោះ ប្រជាពលរដ្ឋកំពុងរងចាំមើលថា តើចំណាត់ការរបស់ច្បាប់មាន ប្រសិទ្ធិភាពប៉ុណ្ណានៅព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០១៨។

អ្នកភូមិបានអះអាងថា ដីព្រៃអ្នកតានេះ អ្នកភូមិបានរក្សាទុកសំរាប់ រក អុស  បោចវ័ល្ល៍ និងគោរពអ្នកតានៅទីនោះទៅវិញ  ដីព្រៃអ្នកតា នេះមានទីតាំងនៅជាប់នឹងព្រៃសហគមន៏ព្រៃហុំ ស្ថិតនៅក្នុងឃុំ ដំរីស្លាប់  ស្រុកកំពង់ស្វាយ តែបែរតែមានការ លួចលាក់ធ្វើប្លងដី គ្រប់គ្រង់ដីព្រៃអ្នកតាឲ្យទៅឈ្មួញ ធ្វើឲ្យប្រជាពលរដ្ឋមាន​ការយ៉ាងខ្លាំងចំពោះលោក ឡឹក យ័ន  ប្រធានការិយាល័យ ភូមិបាលរៀបចំដែនដីស្រុកកំពង់ស្វាយ  ថ្លើមធំហ៊ានចេញប្លង់កម្មសិទ្ធទៅអោយឈ្មោះ ឆេង គូ  ដែលជាមេឈ្មួញ ឈួសឆាយដីនៅឃុំសាន់គរ  ស្រុកកំពង់ស្វាយ បានយកគ្រឿងចក្រទៅឈួសព្រៃអ្នកតាដែលប្រជាពលរដ្ឋធ្លាប់គោរពបូជាតាំងពីដូន យកមកធ្វើស្រែប្រាំង និង ស្រែវស្សា ។

ប្រជាពលរដ្ឋបានសំណូមពរ ឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជួយ​ធ្វើអន្តរាគមរក្សាដីព្រៃអ្នកតា ឲ្យពួកគាត់វិញផង កុំឲ្យឈ្មួញដី និងសូរិយោដីខេត្ត ស្រុក ឃុបឃិតប្លន់យក ដីរបស់សមហភាព និងជាទីតាំងគោរពបូជាតាំងតែពីយូរមកហើយ និងសំណូមពរឲ្យសម្តេចតេជោ ហ៊ុន សែ​ន ជួយមើលចំពោះលោក ឡឹក យ័ន  ប្រធានការិយាល័យ ភូមិបាលរៀបចំដែនដីស្រុកកំពង់ស្វាយ ដែល​បាន​​​​​ឃុបឃិតគ្នាជាមួយ លោក ឆេង គូ ដែលជាឈ្មួញរកស៊ីលក់ដី ខណៈពេលដែលកំពុងដងណ្តើមដីរាស្រ្ត សូមមេត្តាទុកដីនេះឲ្យរាស្រ្តវិញ  ។

ដោយ  ប៊ុន  រដ្ឋា