​កន្លែង​រាំ​កម្សាន្ត​អា​ម៉ា​ហ្ស៊ូ​ន​ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​ធ្វើ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​

0

​ខេត្តស្ទឹងត្រែង​៖​អគ្គីភ័យ​លេប​ត្របាក់​ក្លឹប​ដ៏​ល្បី​គ្មាន​ពីរ​នៅ​ខេត្តស្ទឹងត្រែង​ជា​កន្លែង​រាំ​កម្សាន្ត​ក្លី​ប​អា​ម៉ា​ហ្ស៊ូ​ន ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​ទាំង​ព្រឹក​ប្រ​លឹម នៅវេលា​ម៉ោង​ប្រមាណ​ជាង​៧​ព្រឹក ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០១៤ នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹងត្រែង​ក្រុង​ស្ទឹងត្រែង​ខេត្តស្ទឹងត្រែង ហេតុ​ការ ធ្វើ​ឲ្យ​បុគ្គលិគ​ដែល​គេង​ក្នុងនោះ ភ័យ​រត់​ស្លន់ស្លោ​ចោល​ខោ​វាវ ទាំង​ភ្នែក​មមី មមើ​ល ម្នាក់ៗ បាត់បង់​ម្ចាស់ការ​រៀងៗ ខ្លួន ប្រភព​ព័​ត៍​មាន​ពី​មន្ត្រីនគរបាល​អ​គ្គ័​យ បាន​ឲ្យ​ដឹងថា​៖ ក្នុង ហេតុ​ការ​ណ៏​នេះ​ប្រើប្រាស់​ទឹក អស់​ចំនួន​៣​រថយន្ត ទើប​អាច​ពន្លត់ភ្លើង​បាន​។​

មន្ត្រី​ស្នងការ​នគ​បាល​ខេត្ត​បាន​ឲ្យ​ដឹងថា​មាន​មនុស្ស​ម្នាក់​ឈ្មោះ​នេន ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ ជា​បុគ្គលិក​ធ្វើការ​នៅ​ទីនោះ រងរបួស​ស្រាល ត្រូវបាន​ភ្លើង​ឆេះ​ពេញ​ខ្លួន​! មូលហេតុ​ដែល​បណ្តា ល​ឲ្យ​មាន​អគ្គីភ័យ​លេប​ត្របាក​នេះ ត្រូវបាន​ម្ចាស់​ហាង​បាន​ឲ្យ​ដឹងថា​៖ បណ្តាលមកពី​ផ្ទុះ សេ ខ្សែភ្លើង ។​ ​ម្ចាស់​ក្លឹប​អា​ម៉ា​ហ្ស៊ូ​ន ត្រូវបាន​គេ​ស្គាល់​ថា​៖​ឈ្មោះ ភ័​ក្រ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​ដ៍​ល្បី​ក្នុង​ខេត្ត​សឹ្ទ​ង​ត្រែង​។​

ខណៈពេលដែល​កំពង់មាន​អគ្គីភ័យ​ម្ចាស់​ហាង​ខាងលើ​បាន បញ្ជា​ឲ្យ​បុគ្គលិគ​បិទទ្វារ របង​ខាងក្រៅ ដើម្បី​មិន​ឲ្យ​អ្នក​សារ​ព័​ត៍​មាន ចូល​ថត​ផ្តិត​យក​រូបភាព ក្នុង​គោលបំណង​បិទបាំង​មិន​ចង់​ឲ្យ​ដឹង​រឿង ទង្វើ​ក្នុង​ក្លឹប​របស់ខ្លួន​ផ្នែក​ខាងក្នុង​កន្លែង​រាំ​កម្សាន្ត ត្រូវបាន​ខូចខាត​រាលដាល ដោយសារ​អគ្គីភ័យ​លេប​ត្របាក់​ទាំងស្រុង ។​

ប្រជាពលរដ្ឋ​ដែល​នៅរស់​នៅក្បែរ​ផ្លូវ​ចូលទៅ​ក្លឹប អា​ម៉ា​ហ្ស៊ូ​ន​បាន​ត្អួ​ញ​ត្អែ​ថា​៖​ពួកគាត់​មិន សប្បាយចិត្ត​ដោយសារ​ភ្ញៀវ​ចេញចូល​ពី​ក្លឹប នៅពេល​កណ្តាល​អា​ធ្រា​ត ស្រែក​ឡូឡា រោ​ទ៏​ម៉ូតូ រថយន្ត​ទ​នើ​បៗ​ទ្រហឹង​អឹងកង យ៉ាងនា​ធិបតេយ្យ ខណៈពេលដែល​ពួកគាត់​កំពុង​ដេកលក់​ដោ យ​ត្រូវ​ងើប​ធ្វើ​ការងារ​អស់កម្លាំង ត្រូវការ​ដេក​ពេល​ថ្ងៃ ពិសេស​នោះ​នៅពេល​យប់​ធ្វើ​ឲ្យ​ពួកគាត់ ដេក​មិន​លក់​សោះ ដូច្នេះហើយ ពួកគាត់​សូម​ឲ្យ​

អាជ្ញាធរ​ភូមិ​ឃុំ គ្រប់​ស្ថាប័ន​ជួយ ធ្វើការ​ណែនាំ ដល់​ម្ចាស់​ក្លឹប​ខាងលើ​នោះ​កុំ​គិតតែ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ខ្លួនឯង​ហើយ​ត្រួវ​ចេះ​គិតដល់​អ្នកជិតខាង​ផង ហាង​នេះ​រៀងរាល់ថ្ងៃ​ឡូឡា រោទ៍​ម៉ូតូ រថយន្ត​ទ្រហឹង​អឹងកង​ទាំង​កណ្តាល​អា​ធ្រា​ត ពុំមាន​អ្នក​បង្ក្រាប​៕