​លោក​អនុ​សេនីយ៍​ឯក ហេង ប៉ាង ត្រូវបាន​ប្រជាពលរដ្ឋ​ចោទប្រកាន់ ពី​ការប្រើ​អំណាច់​ផ្តាច់ការ បិទ​ផ្លូវទឹក​ធ្វើស្រែ​ប្រាំង

0

​កំពង់ធំ ៖ លោក​អនុ​សេនីយ៍​ឯក ហេង ប៉ាង មួយរូប​ត្រូវបាន​ប្រជាពលរដ្ឋ ដែលមាន​អាជីព​ធ្វើស្រែ​ប្រាំង ផ្ទុះ​កំហឹង​ខឹង​ស​ប្បា​យ៉ាងខ្លាំង​យ៉ាងខ្លាំង​បានធ្វើ​សកម្មភាព​បិទ​ប្រឡាយ សម្រាប់​ប​ញ្ជូ​ល​ទឹក​ចូល​ស្រែ​របស់ខ្លួន ដោយ​មិន​ខ្វល់​ពី ផលប្រយោជន៍ របស់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ រាប់រយ​គ្រួសារ កំពុងតែ​ខ្វះខាត​ទឹក​ធ្វើស្រែ​ប្រាំង ។​

​ប្រជាពលរដ្ឋ​បាន​ពោលថា នេះ​ជា​ប្រឡាយ​តាំងពី​សង្គមចាស់​មក​ម្លេះ ជា​រៀងរាល់ឆ្នាំ​ប្រជាពលរដ្ឋ តែងតែ​ដឹកស្រូវ ត្រី​សាច់​មកដល់ ទំនប់​ក្រហម តែ​ក្នុង​រយះ​ជិត​មួយ​ឆ្នាំនេះ ទើប​មាន លោក ហេង ប៉ាង ដែល​ត្រូវបាន គេ​ដឹងថា អតីត​ឈ្មួញ​ដឹកឈើ​ដុះ​ស្លែរ បាន​រត់​ការទិញ​ឈ្មោះ​គេ មាន​ឋានៈ​ជា អនុសេនីយ៍ឯក នៅ​អង្គភាព កងទ័ពជើងគោក ការិយាល័យ​ទី​២ និង​ត្រូវជា​កូនប្រសា​រលោក ហ៊ុន ជា​មេភូមិ រស់នៅ ឃុំ​បារាយណ៍ ស្រុក បារាយណ៍ ខេត្តកំពង់ធំ បាន​ប្រើ​អំណាច​គៀបសង្កត់​ប្រជាពលរដ្ឋ ក្រីក្រ​ធ្វើស្រែ​ចំការ ដោយបាន​ជួល​អ៊ិ​ច​ស្ការ មក​កាយ​ដី​បិទ​

ប្រឡាយទឹក ហើយ​បង្ករ​ផលប៉ះពាល់​ដល់​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក កាណូត​មិនអាច​ឆ្លងកាត់​បាន ទី​២ ដំណាំ​ស្រូវប្រាំង​ជិត​មួយ​ម៉ឺន​ហិច​តា ខ្វះខាត​ទឹក​ធ្វើស្រែ ទី​៣ កសិករ​ចិញ្ចឹម​ត្រី​ខ្វះ​ទឹក បង្ករ​ឲ្យ​ដាំ​ណាំ​ស្រូវ​ឆេះ​ខ្លោច ដោយសារ​កំដៅថ្ងៃ តែ​ទោះ​ជាមាន​ការចចារ​គ្នា ក៏​លោក ហេង ប៉ាង មិន​ខ្វល់​ដោយ​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​ ​ប្រជាពលរដ្ឋ​បាន​និយាយថា បាន​ផ្តិតមេដៃ​ទៅ​ឲ្យ​លោក មេឃុំ និង អភិបាលស្រុក​បារាយណ៍ ហើយ តាំងពី​ឆ្នាំ ២០១៣​ម្លេះ តែ​អាជ្ញាធរ​ស្រុក​បានសម្រេច​ឲ្យ លោក អនុសេនីយឯក​ហេង ប៉ាង រូបនេះ​បើកផ្លូវ​ទឹក​ចំនួន​២​ម៉ែត្រ

សម្រាប់​ឲ្យ​ទឹក​ហូរ​ចូល​ស្រែ និង​ការដឹកជញ្ជូន​កសិផល របស់ ប្រជាពលរដ្ឋ តែ​លោក​ហេង ប៉ាង បាន​ដឹក​ថ្ម និង​គ្រោះ មក​ទីតាំង​ទំនប់ ហើយក៏​ទុកចោល បែរជា​មិន​ព្រម​សាងសង់​ផ្លូវទឹក​តាម​ការសម្រេចរ​បស់ អជ្ញាធរ​ស្រុក​នោះទេ ចំណែក​អាជ្ញាធរ​ស្រុក អត់​មាន​ចំណាត់ការ​លើ​បុគ្គល​រូបនេះ ។​ ​

លោក បាន​បញ្ជាក់ថា ដោយសារតែ​ទំនាស់​មុខទឹក​នេះ បណ្តាល​ឲ្យ​លោក ហេង ប៉ាង ព្រមទាំង​កូនចៅ​ចំនួន ៤​នាក់​បាន ព្រម​ដោយ​កាំភ្លើងខ្លី​មួយ​ដើម បាន​បញ្ជា​ឲ្យ​កូនចៅ​ដេញ​កាប់​ប្រជាពលរដ្ឋ ដែល​បាន​ទៅ​រារាំង និង​កកាយ​ដី​បើកផ្លូវ​ទឹក ទើប​ពួកគាត់​មានការ​ភ័យខ្លាច ក៏បាន​រត់​យក​ជីវិត​រួចខ្លួន ក្រោយមក នៅ​ថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១៤​នេះ មាន​ករណី ជនខិលខូច​ដោយ​មិ​ស្គាល់មុខ បានធ្វើ​សកម្មភាព យក​ថ្នាំ​បំពុល​ក្តាម

តាម ការអះអាង​របស់​ស​ត្ថ​កិច្ច​ប៉ូលិស រកឃើញ​សំបក​ថង​ចំនួន​៤​ថង ដែល​ជនខិលខូច​យកទៅ​បំពុល​ត្រី​នៅ ពេលយប់ បណ្តាល​ឲ្យ​ត្រី​ចំ​ម្រុះ មាន​ត្រី​ទី​ឡាប​ចា , ត្រី​ឆ្ពិន , ត្រី​កាប ,​បាន​ងាប់​ប្រមាណ​៤​តោន សម្រាប់​វត្ថុ តាង​ត្រូវបាន​អធិការ​ស្រុក​បារាយណ៍ កំពុងតែធ្វើការ​ស៊ើបអង្កេត ។​ ​ប្រជាពលរដ្ឋ បាន​អះអាងថា ចំនួន​ស្រូវប្រាំង​ដែលមាន​ផលប៉ះពាល់ មាន​ភូមិ ៥​ភូមិ ក្នុងនោះ​មាន ភូមិ បារាយណ៍​ធំ ,​ភូមិ ពពី ,​ភូមិ ចតុ​ឡោក ,​ភូមិ ថ្នល់​ថ្មី ស្ថិតនៅ​ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។ ​Image1 Image2 Image3 Image4 Image5