អាជ្ញាធរខេត្តមណ្ឌលគិរី បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣៩ទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា២០១៨ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង

0

មណ្ឌលគរី៖ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣៩ទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា២០១៨) ក្រោមអធិបតីភាព ឯក

ឧត្តម ស្វាយ សំអ៊ាង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត និងជាអភិបាល នៃគណៈ អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ ភាគីមិត្ត នៃខេត្តទាំងបី រួមមានខេត្តដាក់ណុង ខេត្តដាក់ឡាក់ និងខេត្តប៊ិញភឿក នៃសាធារណៈរដ្ឋសង្គម និយមវៀតណាម និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរីទ្ធ ព្រមទាំងប្រជាពលរដ្ឋសរុបជាង១២០០នាក់ ដែលប្រព្រឹត្តទៅនៅទីលានតារាងបាល់ទាត់ ក្រុងសែនមនោរម្យ នាព្រឹកថ្ងៃអាទិត្យ ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨។
នាឱកាសនោះដែរ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានឡើងអានសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងអង្គមិទ្ទិញរួចមក ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ថ្ងៃ៧មករា គឺជាថ្ងៃប្រវត្តិ សាស្រ្តមួយរបស់ប្រទេសកម្ពុជា ហើយក៏ជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នានេះជាថ្ងៃ គម្រប់ខួបលើកទី៣៩នៃមហាជ័យជំនះជាប្រវត្តិសាស្ត្រ ថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩ ជាថ្ងៃដែលត្រូវបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីសង្គ្រោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា រាប់លាននាក់ អោយរួចផុតពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ប៉ុល ពត ដ៍សាហាវយង់ឃ្នងបំផុត ដែលបានបើកឡើងនូវសករាជថ្មី នៃកម្ពុជា គឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍន:ភាពសង្គម។ ឯកឧត្តម បញ្ជាក់ទៀតថា ដោយផ្អែកលើមូលដ្ឋានមហាជ័យជំនះនេះហើយ ទើបធ្វើអោយប្រជាជនកម្ពុជា ទូទាំងប្រទេសមានអ្វីៗដូចសព្វថ្ងៃនេះ និងមានអនាគតប្រកបដោយក្តីសង្ឃឹម។ ឯកឧត្តម បានលើកឡើងពីការប៉ុនប៉ងធ្វើបដិវត្តពណ៌របស់ ក្រុមប្រឆាំងមួយចំនួនដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈការញុះញង់ លាបពណ៌បញ្ឆេះកំហឹង បង្ករអស្ថេរភាពនៅក្នងប្រទេស ប៉ុន្តេក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោបានធ្វើឱ្យគោលបំណងធ្វើបដិវត្តពណ៌ត្រូវបានបរាជ័យទាំងស្រុង ហើយរាជរដ្ឋាភិបាលបាននឹងកំពុងដឹកនាំកម្ពុជានៅលើផ្លូវត្រូវប្រកបដោយសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាការពារ សន្តិភាពដែលកំពុងតែមាននេះឲ្យបាន ដើម្បីឲ្យប្រទេសយើងកាន់តែរីកចំរើនបន្ថែមទៀត។
ឱកាសនេះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានផ្តល់ជាវត្ថុអនុស្សាវរីយដល់អតីតយុទ្ធជន ចំនួន២៥នាក់ ក្នុងម្នាក់ទទួលបានសារុង០១ ក្រមា០១ ភួយ០១ និងថវិកា៥ម៉ឺនរៀល សិស្សានុសិស្ស យុវជន កាយរីទ្ធ និងយុវជនកាកបាទក្រហមចំនួន២០០នាក់ ក្នុងម្នាក់ៗ ទទួលបានប៊ិច សៀវភៅ និងថវិកា៥ពាន់ រៀល ប្រជាពលរដ្ឋចំនួន៤០០នាក់ ក្នុងម្នាក់ទទួលបានភួយ០១ផងដែរ៕