ស្វាយរៀង៖ លោក ជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែនសំអន ប្រ ធានក្រុម ការងារ គណៈកម្មា ធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា ចុះជួយខេត្តខេត្ត
ស្វាយរៀង បានអញ្ជើញជាអធិ បតីនៅក្នងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៩ទិវាជ័យជំនះ៧មករា១៩៧៩-៧មករា២០១៨ដែលមានការចូលរួមពីមន្ត្រីរាជការនិងកងកំលាំងប្រដាប់អាវុធ អាជ្ញាធរដែនដីលោ កគ្រូអ្នកគ្រូ សិស្សានុសិស្សប្រមាណជាង៤០០០នាក់នៅរសៀលថ្ងៃទី៧មករាឆ្នាំ២០១៨ស្ថិតក្នុងបរិវេណសាលាខេត្តស្វាយរៀង។
មានប្រសាសន៍នៅក្នុងមិទ្ទីញនេះលោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែនសំអន បានអានសន្ទរកថាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជាដោយបានរំលឹក នូវស្មារតីចងចាំ នូវគុណបំណាច់ដ៏ធំធេងនៃថ្ងៃជ័យជំនះ៧មករា ហើយបាន ប្រែ ក្លាយជាស្មារតីប្រវត្តិសាស្ត្រនៃការរំដោះ ជាតិនេះ ទៅជាកម្លាំងដ៏រឹងមាំ ស្ថិតស្ថេរ ក្នុងការកសាង និងការពារជាតិមាតុភូមិ។ ផ្អែកទៅលើមូលដ្ឋាន មហា ជ័យជំនះ នេះ ហើយទើបប្រជាជនកម្ពុជាទូទាំងប្រទេសមានអ្វីៗនៅថ្ងៃនេះនិងមានអនាគត ប្រកបដោយក្តីសង្ឃឹម។
ឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា ទោះបីរយៈពេលជាង៣៩ឆ្នាំ បាន កន្លងផុតទៅហើយ ក្តី យើងទាំងអស់គ្នានៅតែចងចាំមិនអាចបំភ្លេចបានឡើយ នូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយ របស់ប្រជាជាតិ យើងនៅក្នុងរបប ប្រល័យពូជសាសន៍ ប៉ុល ពត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ កម្ពុជា ក៏ដូចប្រវត្តិសាស្ត្រមនុស្សជាតិ ។
ថ្ងៃជ័យជំនះ៧មករាជាថ្ងៃកំណើតទី២ និងបានប្រែក្លាយប្រទេសពីចំណុចសូន្យអោយមានការអភិវឌ្ឍន៍លើគ្រប់វិស័យដែលមានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជានិងគណបក្សប្រជាជនកម្ពុជា ៕






































