លោក អោ វណ្ណ​ថេ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ​ធ្លាយ​រឿង​ពុករលួយ​

0

​ ​ខេត្តកំពង់ស្ពឺ ៖ លោក អោ វណ្ណ​ថេ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ និង​ប្រធានការិយាល័យ​គណនេយ្យរ​បស់​គាត់​ត្រូវបាន​មន្ត្រី​ក្រោម​ឪ​វាទ​មួយចំនួន​រិៈ​គន់​ថា​លោក​ប្រធាន​មន្ទីរ​បានរួម​ដៃ​ជាមួយ​ប្រធាន​គណនេយ្យ​ប្រព្រឹត្ត​អំពើពុករលួយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កឹ​ប​កេង​ថវិការ​ជាតិ​អស់​រាបរយ​លាន​រៀល​ក្នុង​មួយឆ្នាំៗ​។ ​ ​

តាម​ប្រភពពី​មន្ត្រី​ជាច្រើន​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក អោ វណ្ណ​ថេ​ន ឡើង​ធ្វើជា​ប្រធាន​សុខាភិបាល​ខេត្តកំពង់ស្ពឺ មន្ទីរ​មួយ​នេះ​តែងតែ​កើតមានឡើង​នូវ​រឿងអាស្រូវ​ជាច្រើន តាមរយៈ​ការធ្វើ​ឯ​សារ​បន្លំ​ការចំណាយ កឹ​ប​កេង​ថវិការ​ជាតិ​តាមបែប​ពុករលួយ​។ អំពើពុករលួយ​ដែល​ប្រព្រឹត្ត​ឡើយ​ដោយ​លោក អោ វណ្ណ​ថេ​ន និង​បក្ខពួក​គឺ​ភាគច្រើន​កឹ​ប​កេង​រាល់​ការចំណាយ​របស់​មន្ទីរ​សុខាភិបាល​ដូចជា​ប្រាក់​នៅក្នុង​ជំពូក​៦០ ជំពូក​៦១ ជំពូក​៦២ និង​ជំពូក​៦៥ ជាដើម​។

ថវិការ​ដែល​លោក អោ វណ្ណ​ថេ​ន អាច​កឹ​ប​កេង​បាន​ច្រើនជាងគេ​នោះ​គឺ​ប្រាក់​នៅក្នុង​ជំពូក​៦៥ តួយ៉ាង​ដូចជា​នៅ​ឆ្នាំ​២០១៣ កន្លងទៅ​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ចំណាយ​ថវិកា​រលើ​ជំពូក​នេះ​អស់​សរុប ៩១៦,១៨១,០០០​រៀល ក្នុងនោះ​ចំណាយ​ជំនួយ​ដល់​ប្រជាជន​សម្រាក​ពេទ្យ​អស់​ចំនួន ២៧២,១៤៥,០០០​រៀល និង​ប្រាក់​សម្រាប់​អាហារ​អ្នកជំងឺ​មាន​ចំនួន ៣៦០,០០០,០០០​រៀល ប្រាក់​សម្រាប់​ទិញ​ឪ​សុទ្ធ​គឺមាន​ចំនួន ២៨៤,០៣៦,០០០​រៀល ប៉ុន្តែ​ថវិការ​ទាំងនេះ​ត្រូវបាន​គេ​រួមដៃគ្នា​កឹ​ប​កេង​អស់​មួយចំនួនធំ ដូចជា​ប្រាក់​សម្រាប់​ឧបត្ថម្ភ​ប្រជាជន​សម្រាក​ពេទ្យ និង​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​អាហារ​សម្រាប់​អ្នក​សម្រាក​ពេទ្យ​។ ​

​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា​អំពើពុករលួយ​នៅក្នុង​មន្ទីរ​សុខាភិបាល​នោះ​មាន​ទំហំធំធេង​ខ្លាំងណាស់ ប៉ុន្តែ​នៅ​ចំណុច​ខ្លះ​គេ​អាច​មើលឃើញ​ដោយផ្ទាល់​ភ្នែក​និង​ចំណុច​ខ្លះទៀត​គឺមាន​លក្ខណៈ​ស៊ីជម្រៅ​ដែល​មន្ត្រី​ល្មមៗ​មិនអាច​មើល​ដឹង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​រាល់​ការចំណាយ​ថវិការ​មន្ទីរ​សុខាភិបាល​គឺ​ក្នុង​ឆ្នាំ​២០១៣ គឺ​សរុប​អស់​រហូត​ទៅដល់ ១០,៣៤៣ លាន​រៀល ដោយ​ក្នុងនោះ​ចំណាយ​ក្នុង​ជំពូក​៦០ អស់ ២,១៥៦ លាន​រៀល ជំពូក​៦១ អស់ ៩៤០ លាន​រៀល ជំពូក​៦២ អស់ ២៨៧ លាន​រៀល និង​ជំពូក​៦៤ អស់ ៦,០៣៨ លាន​រៀល​(​បន្ទុក​បុគ្គលិក​) ជំពូក​៦៥ អស់ ៩១៦ លាន​រៀល​។

ហើយ​ថវិការ​នៅ​ស្ទើរ​គ្រប់ជំពូក​ទាំងអស់​គឺ​ត្រូវបាន​លោក​ប្រធាន​មន្ទីរ​និង​គណនេយ្យ​ឃុបឃិត​គ្នា​កឹ​ប​កេង​ទោះបី​ការចំណាយ​ថវិការ​ខ្លះ​ដោយមាន​ការដេញថ្លៃ​តាមបែប​លទ្ធកម្ម​ក៍ដោយ ក៍​ពួកគេ​នៅតែ​អាច​ប្រព្រឹត្ត​អំពើពុករលួយ​បាន​តាមរយៈ​ចូល​ដៃជើង​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈ ដោយ​ទទួលយក​សម្ភារៈ​មិន​គ្រប់​តាម​ចំនួន​កំណត់​ឬ​តាម​ស្តងដា​ដើម្បី​បាន​ផលប្រយោជន៍​ចែកគ្នា​។​images (2)