អបអរសាទរខួបអនុស្សាវរីលើកទី៣៩ថ្ងៃជ័យជំនះ៧មករា១៩៧៩. ៧មករា២០១៨

0

សៀមរាប៖ ទិវាគម្រប់ខួបលើកទី៣៩នៃមហាជ័យជំនះជាប្រវត្តិសាស្រ្តថ្ងៃ៧មករា១៩៧៩ដែលបានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ឳ្យរួចផុតពីរបបកាប់សម្លាប់ប្រល័យពូជសាសន៍ប៉ុលពតដ៏សាហាវយង់ឃ្នងបំផុតនឹង

បានបើកទំព័រសករាជថ្មីនៃកម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ នឹងវឌ្ឍនភាពសង្គម។នេះបើយោងតាមសាររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៑ុនសែនដែលត្រូវបានអានដោយឯកឧត្ដម ង៉ែត ណារិនសមាជិកកណះកម្មាធិកាកណ្ដាល គណះបក្សប្រជាជនកម្ពុជានឹងជាប្រធានក្រុមការងារចុះជួយស្រុកជីក្រែងក្នុងពិធីអបអរសារទរខួបអនុស្សាវរីយ៍លើកទី៣៩នៃទិវាជ័យជំនះ៧មករា ១៩៧៩/២០១៨កាលពីព្រឹកថ្ងៃច័ន្ទ៧រោចខែបុស្សឆ្នាំរកា ព.ស២៥៦១ត្រូវនឹងថ្ងៃទី០៨មករា២០១៨នៅចំពោះមុខមន្ត្រីរាជការនឹងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។សារដ៏ដែលនេះបានរំលេចខ្លឹមសារថា៖ ស្មារតី៧មករាស្ដិតនៅក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ជំនាន់ ស្មារតី៧មករាគឺជាពន្លឺបង្ហាញផ្លូវយើងឪ្យពុះពារគ្រប់ឧបសគ្គនឹងកាលំបាកនានានៅគ្រប់កាលះទេសះឆ្ពោះទៅរកជ័យជំនះ។ស្មារតី៧មករាគឺជាកម្លាំងសាមគ្គីដែលមិនអាចបំបែបបានឡើយ។ដូច្នេះយើងទាំងអស់គ្នាថែរក្សាស្មារតី៧មករាឪ្យភ្លឺចែងចាំងជានិច្ចដើម្បីសម្រេចសមត្ថផលថ្មីៗទៀតក្នុងកាសាង ការពារមាតុភូមិនឹងទប់ស្កាត់សង្គ្រាមវិនាសសកម្ម ឧក្រឹដ្ឋកម្មប្រល័យពូជសាសន៍កុំឪ្យកើតឡើងវិញលើមាតុភូមិរបស់យើងបាន។មជ្ឈដ្ឋានទូទៅទាំងជាតិនឹងអន្តជាតិបានវាយតម្លៃថារយះពេលជិត៤០ឆ្នាំគន្លងមកនេះកម្ពុជាបាននឹងកំពុងមានភាពរីកចម្រើនគ្រប់វិស័យស្មើមុខ ស្មើសិទ្ធជាមួយប្រទេសដ៏ទៃដែលក្រោមការដឹកនាំដ៏ត្រឹមត្រូវនឹងឈ្លៀសវ័យរបស់សម្ដេចតេជោហ៑ុន សែន ជានាយករដ្ឋមន្ត្រី។ឯកឧត្ដមង៉ែត ណារិន ប្រធានក្រុមការងារខេត្តចុះជួយស្រុកជីក្រែងបានមានប្រសាសន៍ថា៖ ថ្ងៃ៧មករាគឺជាឪពុកម្ដាយទីពីររបស់យើងទាំងអស់គ្នា ប្រសិនបើគ្មានថ្ងៃ៧មករានេះទេក៏មិនអាចមានអ្វីៗដូចសព្វថ្ងៃនេះដែល។ជាមួយគ្នានេះប្រជាពលរដ្ឋដែលធ្លាប់រស់ក្នុងរបបប៉ុលពតហើយរស់រានមានជីវិតដល់សព្វថ្ងៃគឺបានសម្ដែងការយល់ឃើញថា៖ការស់នៅក្នុងរបបខ្មែរក្រហមពិតជាវេតនាណាស់ដូចជាឋាននរកអញ្ជឹង ពួកគាត់បានថ្លែងអំណរគុណនឹងគាំទ្រចំពោះគណៈបក្សប្រជាជនដែលបានរំដោះប្រទេសជាតិនឹងបានខិតខំអភិវឌ្ឍប្រទេសជាតិឪ្យមានភាពរីកចម្រើនដល់សព្វថ្ងៃនេះ។
គួរបញ្ជាក់ថាក្នុងឪកាសខួបលើកទី៣៩នេះដែរ រដ្ឋបាលស្រុកជីក្រែងក៏បានរៀបចំកម្មវិធីប្រកួតកីឡាបាល់ទះ នឹងប្រឡងចម្រៀងដើម្បីដណ្ដើមយកពានរង្វាន់របស់ឯកឱត្ដម ង៉ែត ណារិន ដើម្បីជាកាអបអរសារទរផងដែល។ក្នុងនោះមានក្រុមកីឡាករចំនួន២០គូរបានចូលរួមប្រកួតប្រជែងក្នុងទិវាបុណ្យខួបនេះ ៕ (ដោយ ព្រំ សុខា)