VDEO ថៃ កម្ពុជា រួមគ្នា​ច្រានចោល​ពាក្យ ចចាមអារ៉ាម​ក្រោយ​បណ្ដេញ​ពលករ​ចំណាកស្រុក

0

​មន្ដ្រី​ប្រទេស​ថៃ និង​កម្ពុជា​កាលពី ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៤ បានរួម​គ្នា ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ដែលថា អាជ្ញាធរ​រដ្ឋាភិបាលយោធា​ថៃ​បាន​បាញ់ ប្រហារ ឬ​ចាត់វិធានការ​បង្ក្រាប​ទៅលើ ពលករ​ខុសច្បាប់​ចំណាកស្រុក​ពី​ប្រទេស កម្ពុជា ខណៈដែល​បច្ចុប្បន្ននេះ​ពលករ ១៨៥.០០០​នាក់​ហើយ​ដែល​វិលត្រឡប់ ទៅកាន់​ស្រុកកំណើត​។​

​បាតុករ​ចំណាកស្រុក​ដែល​ហូរ​ចូល ប្រទេស​ថៃ​ដើម្បី​បម្រើ​ការងារ​ពលកម្ម នៅតាម​ឧស្សាហកម្ម​ភាគច្រើន​ខ្វះ លក្ខណៈ​ផ្លូវច្បាប់​នោះបាន​បន្ដ​ឆ្លងដែន ចាក​ចេញពី​ប្រទេស​នេះ​យ៉ាងគំហុក ក្រោយពី​របប​យោធា​ថៃ​ប្រកាស​កាលពី សបា្ដហ៍​កន្លង​ថា ពលករ​បរទេស​ខុស ច្បាប់​ទាំងអស់​ក្នុងប្រទេស​ថៃ​ប្រឈម មុខ​ការចាប់​ឃាត់ខ្លួន និង​ការបណ្ដេញ ចេញ​។

ប៉ុន្ដែ​នៅក្រោយ​មក​បន្ដិច រដ្ឋាភិបាលយោធា​ថៃ​អះអាងថា ខ្លួន មិនបាន​បង្ក្រាប​ទៅលើ​ពលករ​ចំណាក ស្រុក​នោះឡើយ ហើយ​ពាក្យ​ច​ចាម អា​រ៉ា​ម​ទាំងនោះ​ទំនង​មានការ​ប្រឌិត ឡើង​តែប៉ុណ្ណោះ​។​ ​ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ ប្រទេស​ថៃ លោកស្រី អ៊ិត សុភា បាន អះអាង​កាលពី​ថ្ងៃ​អង្គា​រថា «​យើង​ត្រូវ ធ្វើការ​ឱ្យបាន​ជិតស្និទ្ធ​ថែមទៀត​ដើម្បី​កុំឱ្យ​មានការ​ភ័យខ្លាច​ដ​ល់​ពលករ​ចំណាក ស្រុក​របស់​យើង​ដែល​កំពុង​នៅក្នុង ប្រទេស​ថៃ​»​។

លោកស្រី​បន្ដថា វា​គ្មាន គោលនយោបាយ​នោះទេ​សម្រាប់​រដ្ឋ បាល​ថៃ​ដែល​ចាត់វិធានការ​បង្ក្រាប​ទៅ លើ​ពលករ​ចំណាកស្រុក​ដោយ​គ្រាន់តែ ខ្វះ​លក្ខណៈ​ផ្លូវច្បាប់​នោះ ។​ ​ក្រោយ​ជំនួប​ពិភាក្សា​ជាមួយ​លេខា​ធិ ការ​អចិន្ដ្រៃយ៍​ក្រសួងការបរទេស​ថៃ Sihasak Phuangketkeow នោះ លោក ស្រី​អ៊ិត សុភា បាន​ច្រានចោល​ពាក្យ ចចាមអារ៉ាម​ស្ដីអំពី​ការបាញ់ប្រហារ ទៅលើ​ពលករ​ខុសច្បាប់​កម្ពុជា​ពី សំណាក់​អាជ្ញាធរ​ថៃ ដែល​បាន​

បង្ខិតបង្ខំ ពលករ​ឱ្យ​ចាក​ចេញពី​ប្រទេស​ថៃ​នោះ​។ ​លោកស្រី​សុភា​បញ្ជាក់ថា «​សេចក្ដី​រាយ ការណ៍​អំពី​ការបាញ់ប្រហារ សេចក្ដី​រាយ ការណ៍​ស្ដីអំពី​ការរំលោភបំពាន​ផ្សេងៗ ទៀត​នោះ​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម ប៉ុណ្ណោះ វា​មិនអាច​យកជាការ​ពិត​បា​ន ឡើយ​។ យើង​បានសម្រេច​ធ្វើការ​រួមគ្នា ដើម្បី​បកស្រាយ​បញ្ហា​ទាំងនេះ ។ យើង បាន​យល់ព្រម​បង្កើត​ប្រព័ន្ធ​ទំនាក់ទំនង មួយ​ដើម្បី​ទាក់ទង និង​ជួយ​ដល់​ពលករ ដែលមាន​បំណង​ចង់​វិលត្រឡប់​ទៅកាន់ ប្រទេស​កម្ពុជា​វិញ​»