VDEO ​នា​វឹក​នាវា​សេ​វ៉ូ​ល​ទម្លាក់​ការទទួល ខុសត្រូវ​ទៅលើ​កម្លាំង​ទាហាន​ការពារ ដែនសមុទ្រ​

0

​ ​មេធាវី​ក្រុម​នាវិក​ដែល​រង​ការ​ចោទ ប្រកាន់​បានការ​ពារ​កូនក្ដី​របស់ខ្លួន​ដោយ ចោទប្រកាន់​ទម្លាក់​កំ​ហុង​ទៅលើ​កម្លាំង ទាហាន​ការពារ​ដែនសមុទ្រ​មាន​ភាព យឺតយ៉ាវ​ទើប​មាន​សោកនាដកម្ម​ខាង លើ​កើតឡើង ។ ការចោទប្រកាន់​របស់ មេធាវី​ការពារ​ជនជាប់ចោទ​នៅក្នុង សវនាការ​កាលពី ថ្ងៃទី​១៧ ខែមិថុនា​បង្ក ការខឹង​សម្បា​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ កូរ៉េខាងត្បូង ។ ​មេធាវី​ការពារ​ដល់​សមាជិក​ក្រុម នាវិក​ទាំង​១៥​នាក់​នៅលើ​នាវា​សេ​វ៉ូ​ល ដែល​គ្រោះថ្នាក់​សម្លាប់​មនុស្ស​ជាង ៣០០​នាក់​នៅ​កូរ៉េខាងត្បូង ដោយពេល នេះ​ក្រុម​នាវិក​ទាំងនោះ​រង​ការ​ចោទ ប្រកាន់​ថា មិន​យក​ចិ​ត្ដ​ទុកដាក់​នឹង​ការ ងារ​រហូតដល់​មនុស្ស​ឃាត​។

ក្រុម​នាវិក អះអាងថា កាតព្វកិច្ច​របស់ខ្លួន​បានបញ្ចប់ នៅត្រឹម​ក្រុម​ជួយសង្គ្រោះ​ទៅដល់​កន្លែង កើតហេតុ ។ ​មេធាវី​ការពារ​ក្រុម​នាវិក លោក អ៊ី​ម ជូ​យុង​បាន​បញ្ជាក់ថា “​កូនក្ដី​របស់ ខ្លួន​បាន​ចាត់ទុកថា ខ្លួន​បាន​បំពេញ​កាត​ព្វ កិច្ច​ជួយសង្គ្រោះ​អ្នកដំណើរ​រួចរាល់​ដោយ ការ​ទូរស័ព្ទ​សុំ​ជំនួយ​បន្ទាន់​ពី​កម្លាំង​ការ ពារ​ដែនសមុទ្រ ។ នៅពេល​ក្រុម​ជួយ សង្គ្រោះបាន​ទៅដល់​កន្លែងកើតហេតុ តួនាទី​របស់​ក្រុម​នាវិក​ក៏បាន​បញ្ចប់ ហើយ​មានតែ​អ្នក​ដែលមាន​ជំនាញ​ជួយ សង្គ្រោះ​ប៉ុណ្ណោះ​ទើប​អាចជួយ​បាន ។

ក្រុម​នាវិក​ក៏​មិនអាច​ធ្វើ​អ្វី​ផ្សេង​ក្រៅពី ភៀសខ្លួន​នោះទេ​” ។​ ​នៅក្នុង​សវ​កា​ការ​នាពេលខាងមុខ តុលាការ​ក៏បាន​ស្នើឱ្យ​ក្រុម​ទាហាន​ការ ពារ​ដែនសមុទ្រ​ដែល​បាន​ទៅដល់​ទីកន្លែង នាវា​លិច​មុនគេ​ធ្វើជា​សាក្សី ។ ទន្ទឹមនឹង នោះ​តុលាការ​ក៏បាន​អញ្ជើញ​សិស្ស និស្សិត​ដែល​រួច​ផុតពី​ក្ដី​ស្លាប់​ទៅកាន់ តុលាការ​បញ្ជាក់​ឱ្យបាន​ច្បាស់លាស់​ពី ហេតុការណ៍​ខាងលើ​ផងដែរ