​VDEO ផ្ទុះ​បំពង់​បង្ហូរ​ឧស្ម័ន​របស់​រុស្ស៊ី​នៅ ទឹកដី​អ៊ុយ​ក្រែ​ន​សង្ស័យ​ភេរវកម្ម​ ​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​អ៊ុយ​ក្រែ​ន

0

លោក Arsen Avakov បានប្រកាស​ឱ្យ ដឹងថា មាន​ករណី​ផ្ទុះ​បំពង់​បង្ហូរ​ឧស្ម័ន ហ្គាស​នៅ​ភាគ​កណ្ដាល​ប្រទេស​អ៊ុយ ក្រែ​ន ។ បំពង់​បង្ហូរ​ឧស្ម័ន​ដែល​ជួប​គ្រោះ អគ្គិភ័យ​នោះ សម្រាប់​បញ្ជូន​ឧស្ម័ន​ហ្គាស ពី​រុស្ស៊ី​ទៅកាន់​អឺរ៉ុប ដោយ​ឆ្លងកាត់​តំបន់ ភាគ​កណ្ដាល​ប្រទេស​អ៊ុយ​ក្រែ​ន ។ លោក Arsen Avakov បញ្ជាក់ទៀតថា ការ​បំផ្ទុះ បំពង់​ឧស្ម័ន​នោះ ជា​សកម្មភាព​បំផ្លិច បំផ្លាញ​ជំរុញឱ្យមាន​ភាព​តានតឹង​កាន់ តែ​ខ្លាំង​ឡើង​រវាង​រុស្ស៊ី​នឹង​អ៊ុយ​ក្រែ​ន ។ ​

ក្រុមហ៊ុន​ថាមពល​ដ៏​ធំ​បំផុត​របស់ រុស្ស៊ី Gazprom គ្រប់គ្រង​បំពង់​បង្ហូរ​ឧស្ម័ន ចូលទៅ​កាន់​តំបន់​អឺរ៉ុប ដោយ​ឆ្លងកាត់ ទីក្រុង Paltava ចម្ងាយ​ពី​ទីក្រុង​គៀវ​១៩៣ គីឡូម៉ែត្រ ។ ការផ្ទុះ​ឆេះ​បំពង់​បង្ហូរ​ឧស្ម័ន នោះ មិន​ប៉ះពាល់​ដល់​ការផ្គត់ផ្គង់​ឧស្ម័ន ហ្គាស​ដល់​អឺរ៉ុប​នោះឡើយ ដោយសារ តែមាន​បំពង់​បង្ហូរ​ឧស្ម័ន​បម្រុង​ផ្សេងទៀត ដែល​អាច​ជំនួស​បាន ។ ​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹង ថា អណ្ដាតភ្លើង​ផុសចេញ​ពី​បំពង់​ហ្គាស ដែល​រង​ការវាយប្រហារ​នោះ​មាន​កម្ពស់ រហូតដល់​ទៅ​២០០​ម៉ែត្រ ។

ប៉ូលិស​ក្នុង តំបន់​បាន​បញ្ជូន​កម្លាំង​ជួយសង្គ្រោះ​ជា បន្ទាន់ ទៅគ្រប់​គ្រង​ស្ថានភាព ប៉ុន្ដែ ដោយ​អណ្ដាតភ្លើង​ឆេះ​ខ្លាំង​មាន​កម្ពស់ ខ្ពស់ ចំហាយ​ក្ដៅ​ខ្លាំង ធ្វើឱ្យ​ក្រុម​ពន្លត់ អគ្គិភ័យ​មិនអាច​ចូលទៅ​កៀក​បានឡើយ​។ គ្មាន​ករណី​រងរបួស​ឬ​បាត់បង់​ជីវិត​ណា មួយ​នោះឡើយ ដោយសារ​ចំណុច​ដែល ផ្ទុះ​ឆេះ​នៅ​ដាច់ស្រយាល​ពី​ភូមិ​ស្រុក ។ ​

រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​អ៊ុយ​ក្រែ​ន លោក Arsen Avakov បន្ដ​ឱ្យដឹងទៀតថា យើង​កំពុងតែ​ត្រួតពិនិត្យ​ស្រាវជ្រាវ​ឱ្យ បានច្បាស់លាស់ ហើយ​ការផ្ទុះ​ឆេះ​បំពង់ បង្ហូរ​ឧស្ម័ន​នោះ អាច​បណ្ដាលមកពី​ការ វាយប្រហារ​ពី​ក្រុម​ភេរវកម្ម ។ ប៉ុន្មាន ម៉ោង​ក្រោយ​ការផ្ទុះ លោក Arsen Avakov បាន​ទម្លាក់កំហុស​ទៅឱ្យ​ភាគី រុស្ស៊ី នៅ​ពីក្រោយ​ការផ្ទុះ​ឆេះ​នោះ ។ លោក​បាន​បន្ដទៀតថា “​ទីក្រុង​មូ​ស្គូ​មាន ចេតនា​បំផ្លិចបំផ្លាញ​បំពង់​បង្ហូរ​ឧស្ម័ន​នៅ តំបន់ Poltava ដើម្បី​ធ្វើឱ្យ​ទីក្រុង​គៀវ បាក់មុខ និង​ទម្លាក់កំហុស​មកឱ្យ​អ៊ុយ​ក្រែ​ន ដែលជា​ប្រទេស​មាន​បំពង់​បង្ហូរ​ឧស្ម័ន រុស្ស៊ី​ចូលទៅ​អឺរ៉ុប​នោះ ។ ​

ទីក្រុង Poltava ជាទី​តាំង​ប្រមូលផ្ដុំ ដោយ​ក្រុមហ៊ុន​ប្រេង ឧស្ម័ន ធម្មជាតិ របស់​រុស្ស៊ី ។ តំបន់​នោះ​ស្ថិតក្រោម​ការ ការពារ​របស់​អ៊ុយ​ក្រែ​ន​ហើយ​មិន​រង​ផល ប៉ះពាល់​នៅក្នុង​សង្គ្រាម​រវាង​អ៊ុយ​ក្រែ​ន នឹង​ក្រុម​បះបោរ​នោះឡើយ ។ កាលពី​ខែ មីនា​២០១៤ មេដឹកនាំ​ក្រុមប្រឆាំង​រដ្ឋា ភិ​បាល​រុស្ស៊ី​បាន​គំរាមកំហែង​ថា​នឹង​បំផ្ទុះ បំពង់​បង្ហូរ​ឧស្ម័ន​នោះ ក្នុង​គោលដៅ​ធ្វើ ឱ្យ​សត្រូវ​គឺ​ទីក្រុង​មូ​ស្គូ​បាត់បង់​ប្រភព ចំណូល ។ ​

សកម្មភាព​បំផ្ទុះ​បំពង់​បង្ហូរ​ឧស្ម័ន​ហ្គាស ខាងលើ កើតឡើង​ក្រោយ​រយៈពេល មួយថ្ងៃ ដែល​រុស្ស៊ី​ប្រកាស​ផ្ដាច់ការ​ផ្គត់ ផ្គង់​ឧស្ម័ន​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​ក្រោយ កិច្ចពិភាក្សា​បរាជ័យ ។ សកម្មភាព​ទាំង នោះ នឹង​ធ្វើឱ្យ​ទំនាក់ទំនង​អ៊ុយ​ក្រែ​ន​នឹង រុស្ស៊ី​កាន់តែ​តានតឹង​ទ្វេដង ។ កន្លងមក រុស្ស៊ី​ក៏បាន​បង្ហាញ​ការព្រួយបារម្ភ​នៅពេល ដែល​អ្នកសារព័ត៌មាន​រុស្ស៊ី​២​រូប​បាត់ បង់ជីវិត​នៅ​អ៊ុយ​ក្រែ​ន ហើយ​រដ្ឋាភិបាល រុស្ស៊ី​អំពាវនាវ​ឱ្យមាន​ការការពារ​ដល់ អ្នកសារព័ត៌មាន​រុស្ស៊ី​ដែល​បំពេញ​បេស ក​កម្ម​នៅ​ទីនោះ