ប្រព័ន្ធផ្សព្វផ្សាយនានារបស់ឥណ្ឌា បានផ្សព្វផ្សាយកាលពីថ្ងៃទី១៨ ខែមិថុនា ថា កម្មករឥណ្ឌាប្រមាណ៤០នាក់ដែល ធ្វើការនៅក្នុងគម្រោងអភិវឌ្ឍន៍នានា នៅទីក្រុង ម៉ូស៊ូល ប្រទេសអ៊ីរ៉ាក់ត្រូវ បានខ្មាន់កាំភ្លើងក្រុមអ៊ិស្លាម ISIL ចាប់ ខ្លួនកាលពីថ្ងៃទី១៧ ខែមិថុនា ។ សារព័ត៌មាន Time of India បាន ផ្សព្វផ្សាយថា កម្មករឥណ្ឌាត្រូវបានចាប់ ខ្លួននៅពេលដែលកំពុងធ្វើដំណើរភៀស ខ្លួនចេញពីតំបន់ដែលមានការប៉ះទង្គិច គ្នារវាងទាហានរដ្ឋាភិបាល នឹងក្រុម ISIL នៅទីក្រុងនោះ ។ រដ្ឋាភិបាលទីក្រុងញូវដេលីបានទំនាក់ ទំនងជាមួយមន្ដ្រីអ៊ីរ៉ាក់ និងបញ្ជូនមន្ដ្រី ជាន់ខ្ពស់ទៅកាន់អ៊ីរ៉ាក់ពិភាក្សាពីហេតុ ការណ៍ដែលកំពុងកើតឡើងនៅអ៊ីរ៉ាក់ ពិសេសគឺការជួយរំដោះពលករឥណ្ឌា។