មន្ដ្រីឧទ្យានជាតិស្រុកអូរយ៉ាដាវសង្ស័យបើកដៃឲ្យឈ្មួញកាប់ឈើលក់យកទៅព្រំដែនវៀតណាម.?

0

ខេត្តរតនគិរី៖ ជាក់ស្ដែងកាលពីយប់ថ្ងៃទី១០ខែមករាឆ្នាំ២០១៨នេះ ឈ្មួញបានដឹកឈើជាង១០ម៉ែត្រគូបប្រភេទឈើសុក្រំនឹងឈើកកោះមុខកាត់ពី៣០ទៅ៤០ឡាំងបួនជ្រុងប្រវែងចាប់ពី៥ដល់៦ម៉ែត្រ ដឹកចេញពីភូមិសាស្ត្រឧទ្យានជាតិនោះ ប៉ុន្ដែបែកការក៏ទម្លាក់ចោលនៅក្បែក្លៀកមន្រ្ដីបរិស្ថានតែម្ដង។
លុះព្រឹកថ្ងៃទី១១ខែមករាដដែលកម្លាំងចម្រុះមានមេព្រៃកម្លាំអាវុធហត្ដនិងតំណាងឲ្យគណៈបញ្ជាការឯកភាពខេត្តចុះដល់ទីតាំងលាក់ឈើនោះប៉ុន្ដែគំនរឈើដែលឈ្មួញទំលាក់ចោលនោះស្ដិតនៅក្នុងដែនគ្រប់គ្រងដោយបរិស្ថានហើយក៏អញ្ជើញមន្រ្ដីបរិស្ថាននៅក្បែរនោះឲ្យមកទទួលយកទៅចាត់ការតាមច្បាប់ ។

មេស្នាក់ការឧទ្យានជាតិស្រុកអូរយ៉ាដាវបានមកចូលរួមរួចធ្វើកំណត់ហេតុតែកម្លាំងចម្រុះខាងលើមិនបានផ្ដិតមេដៃនៅលើកំណត់ហេតុនោះឡើយប្រហែលយល់ថាមន្រ្ដីបរិស្ថានមិនមានឆន្ទះក្នុងកាដឹកឈើដែលជាវត្ថុតាងយកទៅរក្សាទុកដើម្បីចាត់ការតាមច្បាប់ ។
មន្រ្ដីឧទ្យានជាតិស្រុកអូរយ៉ាដាវបានប្រាប់អ្នកព័ត៌មានថា ចំពោះមុខមិនមានមធ្យោបាយសម្រាប់ដឹកយកឈើនោះឡើយគឺមានតែរក្សាទុកនៅទីនោះហើយឈើនោះអាចមានគេលួចដឹកនៅពេលយប់ក៏បាន ។
មន្រ្ដីបរិស្ថានបានប្រាប់អ្នកកាសែតថា ថ្ងែក្រោយបើចង់ឆ្លងកាត់ដីបរិស្ថានត្រូវសំុការអនុញាតិជាមុនសិនបើពុំដូច្នោះទេត្រូវកម្លាំបរិស្ថាននៅទីនោះឃាត់ខ្លួនចាត់ការតាមច្បាប់ហើយ។
ការបង្ហាញពីចំណាត់ការច្បាប់មកលើក្រុមអ្នកកាសែតបែបនេះធ្វើឲ្យមានកាលើកឡើងសួរថា ចុះបើឈ្មួញចូលដឹកឈើតើតម្រូវឲ្យសុំកាអនុញាតិទេ? មន្រ្ដីបរិស្ថានបញ្ជាក់ថាចំពោះប្រជាពលរដ្ឋមិនប្រកាន់ច្រើនទេ ។ចំលើយនោះផ្ដើមឲ្យមានកាសង្ស័យថាខាងមន្រ្ដីបរិស្ថាននោះបានលួចអនុញាតិឲ្យឈ្មួញចូលកាប់ឈើនៅក្នុងដែនគ្រប់គ្រងរបស់ខ្លួនយកទៅលក់ធ្វើអាជីវកម្ម ៕ ដោយ យក្យឡោម