ពាក់មួកសុវត្ថិភាពដើម្បីការពារអាយុជីវិតអ្នកមិនមែនដើម្បីការពារប៉ូលីសផាកនោះទេ?

0

ខេត្តរតនគិរី៖ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តរតនគិរី​ បើកយុទ្ធនាការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅស្រុកកូនមុំ​ ខេត្តរតនគិរី​ នាព្រឹកថ្ងៃទី១២​ ខែមករា​ ឆ្នាំ២០១៨ អនុគណៈកម្មការសុវត្ថិភាព

ចរាចរណ៍ផ្លូវគោកខេត្តរតនគិរី​ បើកយុទ្ធនាការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅបរិវេណសាលាអនុវិទ្យាល័យត្រពាំងក្រហម​ ស្រុកកូនមុំ​ ក្រោមអធិបតីភាពលោក យឹម​ ផែន​ អភិបាលរងខេត្តរតនគិរី​ ។

នៅក្នុងយុទ្ធនាការនេះ​ លោក​ យឹម​ ផែន​ បានស្នើសុំឲ្យប្រជាពលរដ្ឋ​ ចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា​ និងបើកបរម៉ូតូពាក់មួកសុវត្ថិភាព​ ដើម្បីការពារអាយុជីវិតរបស់លោកអ្នក​ ។

ឯកឧត្តមអភិបាលរងខេត្ត​ ក៏បានណែនាំដល់កម្លាំងចរាចរណ៍ត្រូវមានឥរិយាបថទន់ភ្លន់ចំពោះប្រជាពលរដ្ឋ​ ដោយត្រូវអប់រំណែនាំអំពីសារប្រយោជន៍មួកសុវត្ថិភាព​ និងច្បាប់ចរាចរណ៍ផ្លូវគោកជាគោលសំខាន់ៗដល់ពួកគាត់​ ដោយមិនត្រូវប្រើប្រាស់អាកប្បកិរិយាណាមួយមិនសមរម្យឡើយ​ ។
ដោយឡែករាល់អ្នកបើកបរត្រូវគិតថា​ ការពាក់មួកសុវត្ថិភាពគឺដើម្បីការពារអាយុជីវិតរបស់អ្នក​ មិនមែនពាក់ដើម្បីការពារប៉ូលីសផាកនោះឡើយ​ ។

នៅក្នុងយុទ្ធនាការនេះ​ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ បានចែកមួកសុវត្ថិភាពប្រមាណ៣០០មួក​ជូនដល់ប្រជាពលរដ្ឋ​ សិស្សានុសិស្ស និងបិទចំណាំងផ្លាតគោយន្តផងដែរ​ ៕ យក្ខឡោម