សាខាក្រុមតាលីបង់ដែលលាក់ខ្លួន នៅក្នុងប្រទេសប៉ាគីស្ថានបានគំរាម កំហែងថា នឹងបើកការវាយប្រហារទៅ លើទីតាំងក្រុមហ៊ុនបរទេសនៅលើទឹកដី ប៉ាគីស្ថាន ។ ការគំរាមកំហែងខាងលើ ក្រោយពេលដែលកម្លាំងទាហានប៉ាគី ស្ថានបើកការវាយប្រហារជាទ្រង់ទ្រាយ ធំចូលទៅក្នុងតំបន់លាក់ខ្លួនស្ថិតនៅ ភាគពាយព្យនៃប្រទេសប៉ាគីស្ថាន ។ ក្រុមតាលីបង់នៅប៉ាគីស្ថានបាន អំពាវនាវដល់បណ្ដាក្រុមហ៊ុនបរទេស ក៏ដូចជាក្រុមហ៊ុនដែលសហការជាមួយ រដ្ឋាភិបាលប៉ាគីស្ថាន និងក្រុមហ៊ុន អាកាសចរណ៍ អ្នកវិនិយោគមកពីក្រៅ ប្រទេសត្រូវតែផ្អាកសកម្មភាពអាជីវ កម្មរបស់ខ្លួនជាបន្ទាន់ហើយត្រៀមដក ចេញពីប៉ាគីស្ថាន បើមិនដូច្នោះទេ ពួក គេនឹងទទួលការខាតបង់យ៉ាងធំធេង ។
ការគំរាមកំហែងខាងលើរបស់មេ ដឹកនាំក្រុមតាលីបង់ ក្រោយពេលទាហាន ប៉ាគីស្ថានបើកការវាយប្រហារនៅភាគពាយព្យជាប់ព្រំដែនអាហ្វហ្គានីស្ថាន ។ រដ្ឋមន្ដ្រីការពារជាតិប៉ាគីស្ថានបាន ប្រកាសយុទ្ធនាការបោសសម្អាតក្រុម តាលីបង់នៅទូទាំងប្រទេស ក្រោយពេល ក្រុមនេះបានបើកការវាយប្រហារទៅ លើអាកាសយានដ្ឋានអន្ដរជាតិនៅទី ក្រុងការ៉ាជី ។
កន្លងមក កម្លាំងទាហានអាកាសប៉ា គីស្ថានក៏បានវាយប្រហារតាមដែន អាកាសទៅលើតំបន់ វ៉ាហ្ស៊ីរីស្ថាន សម្លាប់ខ្មាន់កាំភ្លើងតាលីបង់ជាង១០០ នាក់ ក្នុងនោះមានមេដឹកនាំក្រុមឧទ្ទាម អ៊ុយបេគីស្ថាន ដែលជាអ្នកដឹកនាំការ វាយប្រហារអាកាសយានដ្ឋានទីក្រុង ការ៉ាជីកាលពីថ្ងៃទី៨ ខែមិថុនា សម្លាប់ មនុស្សជាង៤០នាក់ និងជាង២០នាក់ រងរបួស