ដំរីធំ១ក្បាលវិលមកស្រុកកំណើតវិញនៅភ្នំយាយសំនៃជម្រកសត្វព្រៃរនាមដូនសំស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ

0

ព្រំដែនកម្ពុជា -ថៃ៖ អាចជាអព្ភូតហេតុមួយបានកើតឡើង ខណះដំរីស្ដ១ក្បាលបានវិលត្រលប់មកស្រុកកំណើតវិញហើយ ចាស់បុរាណ្យបានពោលថាអព្ភហេតុនេះជាប្រភ្នូូលល្អ ស្រុកទេសមានសន្តិភាពនិងការអភិវឌ្ឍន៍ ភោគផលកសិកម្ម

សំបូរណ៍ហូហៀរ… ប្រភពបានអោយដឹងនាព្រលប់ថ្ងៃទី ១០មករា ឆ្នាំ២០១៨ថា មកទល់រសៀលថ្ងៃទី១២ ខែមករា មន្ត្រីសមត្ថកិច្ចជំនាញ កងកម្លាំង បរិស្ថានុរក្សនិងពលរដ្ឋថៃនិងកម្ពុជាបានសហប្រតិបត្តិការតាមរុករកឃើញហើយនូវដំរីធំ១ក្បាល ដែលវង្វេងឆ្លងដែនខុសច្បាប់ពីថៃកកម្ពុជាតាំងពីល្ងាចម៉ោងជា៥ល្ងាចថ្ងៃទី១០ មករា ឆ្នាំ២០១៨ ។
ប្រភពព៍ត័មានពីស្រុកម៉ាឡៃអោយដឹងថា: ដំរីដ៏ធំ១ក្បាលនោះបានវង្វេងផ្លូវឬដោយហតុផលណាផ្សេងទៀត ហើយអាចចេញពីឧទ្យានជាតិថៃក្នុងខេត្តច័ន្ទបូរីនិងខេត្តស្រះកែវមកប្រទេសកម្ពុជា។
លោកវរសេនីយ៍ វ័រ ហ៊ាន នាយការិយាល័យព័ត៍មានសន្តិសុខនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យអោយដឹងថា: ដំរីនោះបានដើរកាត់ចម្កាេនិងព្រៃរបោះ ចូលមកក្នុងទឹកដីកម្ពុជានាភូមិសាស្ត្រភូមិគីឡូ ៩ ស្រុកសំពៅលូនខេត្តបាត់ដំបង ហើយចុងក្រោយទៅសម្ងំនៅក្នុងព្រៃសេសសល់នាភ្នំយាយសំ របស់ដែនជម្រកសត្វព្រៃរនាមដូនសំឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ។
នៅថ្ងៃត្រង់ថ្ងៃទី ១១ខែ មករាឆ្នាំ២០១៨ ទាហ៊ានឈុតខ្មៅចំនួន ៤នាក់ រថយន្តចំនួន ៣គ្រឿងដឹកនាំដោយលោក កុស៊ុន ធុនទ្រុង មេបញ្ជាការកងអនុសេនាតូច សហប្រតិបត្តិកាជាមួយក្រុមការងារទំនាក់ទំនងកម្ពុជាដឹកនាំដោយលោក វ.ទោ ឡុង ថាន អនុប្រធានក្រុមការងារទំនាក់ទំនង និងមានមន្ត្រីបរិស្ថានុរក្ស កម្លាំងនគរបាល កម្លាំងអ.ហ ស្រុកម៉ាឡៃចំនួន ៣នាក់ ដឹកនាំដោយលោក ព្រ.ឯ គង់ ថារ៉ែន បានតាមរុករកដំរីនោះ ។
លោក វ័រ ហ៊ាន អោយដឹងបន្តថា : បច្ចុប្បន្នក្រុមការងារនិងមានវិធានការបន្ត ហើយបានអប់រំ ណែនាំប្រជាពលរដ្ឋនៅក្បែរៗនោះអោយមានការប្រុងប្រយ័ត្ន និងបង្ការទប់ស្កាត់ការបរបាញ់៕
ដោយ៖ឃិន គន្ធា