ខេត្ត កំពត៖ កាលពីថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៨ លោកគ្រូ ព្រះចៅ អធិការ វត្តប្រជា សង្គមភ្នំក្រពើ ព្រះនាម ខៀវ បូរ៉ា បាន សហការ ជាមួយ លោក ពិន សីហា ប្រធាន ក្រុមការងារ សហភាព សហពន្ធ័ យុវជនកម្ពុជា ស្រុកកំពង់ត្រាច
និង លោកមេឃំុ ស្វាយទង ខាងជើង នាំយកអំណោយ ទៅចែកជូនដល់ គ្រួសារ ដែលជួបការ លំបាក បានស្លាប់ មាន ឈ្មោះ ម៉ន ប្រិច ភេទ ស្រី អាយុ ៦៩ ឆ្នាំ ស្ថិត នៅភូមិ បាយទា ឃំុ ស្វាយទង ខាងជើង ស្រុក កំពង់ត្រាច ខេត្តកំពត អំណោយ រួមមាន ក្តារម្ឈូស មួយ ថវិការ ២១មឺុនរៀល និងសម្ភារះ មួយចំនួនទៀត ៕
ព្រះអង្គ ខៀវ បូរ៉ា ព្រះចៅ អធិការ វត្ត ប្រជាសង្គម ភ្នំក្រពេីរ បានមាន ពុទ្ធិការថា អំណោយ ទាំងនេះ មានបន្តិច បន្តួចមែន ប៉ុន្តែអាច ជួយដោះ ការលំបាក ដល់ ប្រជាពលរដ្ឋ ដែលទីទាល់ បានមួយគ្រាផងដែរ។
បេីតាមការ សង្កេតមេីល របស់បងប្អូន ប្រជាពលរដ្ឋរស់ នៅក្នុងស្រុក កំពង់ត្រាច បានអោយដឹងថា ព្រះអង្គ ខៀវ បូរា តែងតែផ្តល់ អំណោយ ទៅដល់ ប្រជាពលរដ្ឋ ជាជន ក្រីក្រ រងការខ្វះ ខាតនៅក្នុង មូលដ្ឋានុ៕





































