ប្រធានគណៈកម្មាធិការ របស់សភាពអឺរ៉ុបបានប្រកាស់ថា ខ្លួននឹងជួយដោះបំណុលប្រទេស អ៊ុយក្រែន ក្នុងតម្លៃទឹកប្រាក់ ចំនួន ៥០០លានអឺរ៉ូ ដែលស្មើនឹង ៦៧៧ លានដុល្លារអាម៉េរិក ។
យោងតាមសេចក្តីថ្លែងការណ៍ បានបង្ហាញថា នេះជាប្រាក់កម្ចីលើកដំបូង សម្រាប់ប្រទេស អ៊ុយក្រែន ពីសំណាក់ស្ថាប័នហិរញ្ញវត្ថុខ្នាតធំថ្មី របស់សភាពអឺរ៉ុប ដែលហៅកាត់ថា MFA ទីពីរ ។ គួរបញ្ជាក់ថា អ៊ុយក្រែនក៏ធ្លាប់ទទួលបានប្រាក់កម្ចីចំនួន ១០០លានអឺរ៉ូ ពីសំណាក់កម្មវិធី MFA ទីមួយ កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៤កន្លងទៅនេះផងដែរ ។
គោលបំណងសំខាន់ នៃកម្មវិធី MFA ទាំងពីរ គឺដើម្បីគាំទ្រសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេស អ៊ុយ ក្រែន ក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ច ក្នុងការបោះជំហាននៃកិច្ចអភិវឌ្ឍន៍របស់ខ្លួន។ សភាពអឺរ៉ុប កំពុងផ្តល់ នូវជំនួយដ៏សំខាន់ សម្រាប់ជួយដល់ប្រទេស អ៊ុយក្រែនដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច ។
ជាការ លើកឡើងរបស់លោក Olli Rehn អនុប្រធានគណៈកម្មាធិការរបស់អឺរ៉ុបទទួលបន្ទុកកិច្ចសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ សូមជំរាបថា ប្រាក់កម្ចីរបស់ EU MFA ជួយដល់ប្រទេស អ៊ុយក្រែន បានកើនឡើងដល់១,៦១ពាន់លាន អឺរ៉ូ ប៉ុន្តែបច្ចុប្បន្ន ប្រាក់កម្ចីនោះនៅត្រឹមតែ១,០១ពាន់លានអឺរ៉ូប៉ុណ្ណោះ បូករួមទាំងប្រាក់ ដែលទើបផ្តល់ ឲ្យក្នុងពេលនេះ ៕