ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ បានបញ្ជូន
ជនសង្ស័យជាបុគ្គលកាន់ប័ណ្ណព័ត៌មានឲ្យអង្គភាពតាព្រហ្ម ម្នាក់ ទៅកាន់អយ្យការអមសាលាដំបូងខេត្ត
ស្ទឹងត្រែង ក្រោយពីចាប់ខ្លួនក្នុងករណីឆបោកយកជញ្ចៀនក្លែងក្លាយទៅបញ្ចាំ បានប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅក្នុងផ្សារសាមគ្គី ស្ថិតនៅក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ វ៉ាន់ សំណាង ភេទប្រុសអាយុ៤៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិកណ្តាល ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល ជាអ្នកកាន់ប័ណ្ណព័ត៌មានឲ្យអង្គភាពតាព្រហ្ម មាន ឋានៈជាជំនួយការចាងហ្វាងការផ្សាយ។




































