ភ្នំពេញ៖ មនុស្ស៤នាក់បានរងរបួសធ្ងន់និងស្រាល់ ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូ និងម៉ូតូបុកគ្នា ពេញទំហឹង នៅចំណុចផ្លូវ ព្រះនរោត្តម កែងផ្លូវលេខ២៤០ ក្នុងសង្កាត់ ជ័យជំនៈ ខណ្ឌ ដូនពេញ កាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុខពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រិម ធុនសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1J-7532 ដែលជិះ ដោយយុវជនពីរនាក់បានធ្វើដំណើរតាមបណ្តោយផ្លូវ ព្រះនរោត្តម ក្នុងល្បឿនលឿនពីទិសដៅ ត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលទៅបុកគ្នាជាមួយ និងម៉ូតូ មួយគ្រឿងទៀតម៉ាក ហុងដា គុបមូល ពណ៌ ត្រីអ៊ី ពាក់ស្លាក់លេខ ស៊េរីចាស់ ក 3978 ភព1 ជិះដោយប្តីប្រពន្ធពីរនាក់ កំពុងធ្វើដំណើរច្រាស់ទិសគ្នាពីជើងទៅត្បូង ដែលកំពុងជិះម៉ូតូបត់ឆ្វេង ទៅផ្លូវ លេខ២៤០ក៏ បណ្តាលឲ្យម៉ូតូទាំងពីរបុកគ្នាយ៉ាងពេញទំហឹង និងធ្វើឲ្យម្ចាស់ម៉ូតូ ទាំងពីររងរបួសធ្ងន់និងស្រាល់៤នាក់ ។ ក្រោយពេលកើតហេតុភ្លាមៗ រថយន្តសាមុយបានមក ដឹងជនរងគ្រោះយកទៅមន្ទីរពេទ្យព្យាបាលតែម្តង ។
សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុខាងលើនិងវាស់វែងយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅ ខណ្ឌដូនពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់៕





































