ជនសង្ស័យ​ម្នាក់​ចូល​គាស់​ភោជនីយដ្ឋាន វ៉ា​សា​ប៊ីប មិនបាន​សម្រេច​ត្រូវ​ប្រជា​ពលរដ្ធ​ចាប់បាន​វាយ​ស្ទើរ​អស់​ជិវិត​

​ភ្នំពេញ​៖ ប្រជា​ពលរដ្ធ​បាន​ឡោមព័ទ្ឋ​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ដែល​បាន​ធ្វើ​សកម្មភាព​គាស់​ភោជនីយដ្ឋាន​ម្អូបបួស​ជប៉ុន មួយ​កន្លែង​ដែល​មាន​យីហោ "​វ៉ា​សា​ប៊ីប​" រួច​វាយ​ស្ទើរ​ស្លាប់ ស្ទើរ​រស់ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ ទី ១៩ ខែមិថុនា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ​១៦៩

ស្ថិតនៅក្នុង​សង្កាត់​វាល់វង់ ខណ្ឌ​៧​មករា ។ ជនសង្ស័យ​មាន​ឈ្មោះ នាង វាសនា ភេទ ប្រុស អាយុ​២០​ឆ្នាំ​ស្នាក់នៅ​មិន​ពិតប្រាកដ  ។​
​តាម​ការឲ្យដឹងថា​ពី​ប្រជាពលរដ្ធ​ដែល​ដេញ​តាម​ចាប់​ជនសង្ស័យ​ខាងលើ​នេះ​បានឲ្យដឹងថា ជនសង្ស័យ​នេះ បានធ្វើ​សកម្មភាព​ចូល​គាស់​ក្នុង​ភោជនីយដ្ឋាន​ម្អូបបួស​ជប៉ុន មួយ​កន្លែង​ដែល​មាន​យីហោ "​វ៉ា​សា​ប៊ីប​" តែ​មិនបាន​សម្រេច ដោយមាន​អ្នក​នៅ​ក្បែរ​កន្លែងកើតហេតុ​ឃើញ រួច​ស្រែក​ឆោឡោ​ម​ធ្វើឲ្យ​មាន​ការភ្ងាក់ផ្អើល​ដល់​ប្រជាពលរដ្ធ​ជិតខាង​រួចក៏​ដេញតាម​ចាប់បាន​នៅ​ក្រោយ​វិទ្យាល័​យ បាក់​ទូក រួច​ក៏​បាន​ស្វាគមន៍​យ៉ាង​ពេញចិត្ត មួយ​ដៃ​មួយ​ជើង​ស្ទើរតែ​អស់​ជិវិត  ។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ដឹក​យក​ជនសង្ស័យ​ខាងលើ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​វា​ល​វង់​ដើម្បី​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕

1 2