សៀមរាប៖ នាព្រឹកច័ន្ទ១៤រោច ខែបុស្សព.ស.២៥៦១ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆាំ២០១៨លោកទា គឹមសុទ្ធប្រធានមន្ទីកសិកម្មខេត្តសៀមរាបបានបើកការប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសលេខ០១ប្រ.កនឹងលេខ០២ប្រ.ករបស់រាជរដ្ឋាភិបាល ជូន
ដល់មន្រ្តីខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាបនៅស្នាក់ការង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ។ ក្នុងពេលជាមួយគ្នានោះដែរ លោកបានមានប្រសាស្រ្តថាះ យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាក្នុការទប់ស្កាត់ និង បង្ក្រាបទល្មើសព្រៃឈើ( បទល្មើសចរាចរណ៏ឈើក្រញូង) ដែលចេញពីខេត្តឧត្តមានជ័យ ។ ជាពិសេសជាងនេះទៅទៀត ត្រូវយកចិត្តទុកដាក់ការពារព្រៃពូជ រៀបចំថ្នាលបណ្តុះកូនឈើ ដូជាឈើធ្នង់ បេង ក្រញូង និង នាងនួនដែលពេលនេះពពួកឈើទាំងនេះកំពុងជិតផុតពូជទៅហើយ ។
លោកម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាមបានឱ្យនាយផ្នែកទាំងបីឡើងរាយការណ៏អំពីសកម្មភាពអនុវត្តន៍ការងារកន្លងមកនិងសំណូមពរ ។ លោកបន្តរទៀតថា តើយើងទាំងអស់គ្នាត្រូវរកវិធីសាស្រ្ណណានិង យុទ្ធសាស្រ្តបែបណាដើម្បីស្ទាក់ចាប់ឈ្មូញដែលធ្វើចរាចរណ៍ឈើក្រញូងចេញពីព្រុំដែនខេត្តឧត្តមានជ័យឱ្យបានដើម្បីបញ្ជៀសការរិសគន់ពីមជ្ឈដ្ឋនខាងក្រៅមកលើស្ថាប័ណ្ណរបស់យើង ។ លោកបន្តរទៀតថា គ្រប់ផ្នែក និង គ្រប់សង្កាត់ត្រូវយកចិត្តទុកដាក់លើការងារជំនាញរបស់ខ្លួន ជៀសវាងមានតែឈ្មោះមន្រ្តីតែគ្មានមនុស្សធ្វើការ ។ ចាប់ពីពេលនេះតទៅគ្រប់ផ្នែកនឹងសង្កាត់ត្រូវធ្វើបញ្ជីវត្តមានប្រចាំថ្ងៃ ។ រឿងសំខាន់មួយទៀតគ្រប់ផ្នែកនិងសង្កាត់ត្រូវចុះទៅតាមក្រុនហ៑ុនដើម្បីស្រាវជ្រាវឱ្យដឹងថាក្រុមហ៊ុនណាបានដាំដំណាំអ្វីខ្លះ ហើយក្រុមហ៊ុនណាដែលទុកដីឱ្យនៅទំនេ ររាយការជូនខ័ណ្ឌ ដើម្បីខ័ណ្ឌរាយការជូនទៅមន្ទីបន្តរទៀត ។
ក្នងឪកាសនោះដែរលោកទា គឹមសុទ្ធប្រធានមន្ទីរកសិកម្មខេត្តបានឡើងប្រគល់សេចក្តីប្រកាសស្តីពីការតែងតាំងនិងតំឡើងឋានះមន្រ្តីរាជការជូនលោកវង្ស សាំងសំរិតពីនាយរងទៅជានាយសង្កាត់រដ្ឋបាលព្រៃឈើជីក្រែងផងដែរ ៕ព្រំ ដោយ សុខា





































