សៀមរាប៖ រថយន្តសាំយ៉ុង៣គ្រឿងដឹកឈើខុសច្បាប់ប្រភេទលេខ២ត្រូវបានជំនាញរដ្ឋបាលព្រៃឈើធ្វើការរឹបអូសយកទៅរក្សាទុកផ្នែកបន្ទាយស្រីតាមបទបញ្ជារលោកសំរិទ្ធសាខុនព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តសៀមរាប។ មន្ត្រីរដ្ឋបាលព្រៃឈើដែលបានចុះរឹបអូសរថយន្តផ្ទាល់បានឲ្យដឹងថាការរឹបអូសរថយន្តសាំយ៉ុងដឹកឈើទាំង៣គ្រឿងនេះនៅម៉ោងទៀបភ្លឺថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៤នៅតាមបណ្ដោយផ្លូវជាតិលេខ៦ស្ថិតក្នុងភូមិជ្រៃឃុំកណ្ដែកស្រុកប្រាសាទបាគងខេត្តសៀមរាប។
មន្ត្រីរដ្ឋបាលព្រៃឈើបញ្ជាក់ថារថយន្តទាំង៣គ្រឿងនេះទី១ម៉ាកសាំយ៉ុងព័ណលឿងពាក់ស្លាកលេខភ្នំពេញ២W.៧០៤០ម្ចាស់ឈ្មោះហៃប៊ុនឡេងភេទប្រុសអាយុ២៥ឆ្នាំ។ទី២ម៉ាកសាំយ៉ុងព័ណលឿងពាក់ស្លាកលេខភ្នំពេញ២C៦៥៧៥ម្ចាស់ឈ្មោះឆយសុភាភេទប្រុសអាយុ៣២ឆ្នាំ។ទី៣ម៉ាកសាំយ៉ុងព័ណស្លាបក្អែកមិនមានស្លាកលេខម្ចាស់ឈ្មោះតាំងគាភេទប្រុសអាយុ២១ឆ្នាំអ្នកទាំង៣រស់នៅឃុំស្រ យ៉ង់ស្រុកគូលែនខេត្តព្រះវិហារ។
សមត្ថកិច្ចរដ្ឋបាលព្រៃឈើបន្ថែមថារថយន្តសាំយ៉ុងទាំង៣គ្រឿងនេះបានដឹកឈើចេញពីឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារចូលមកតាមផ្លូវស្រុកស្វាយលើបន្តមកក្រុងសៀមរាបដើម្បីលក់ឲ្យដេប៉ូមួយចំនួននៅភូមិជល្លង់។ ក្រោយពីធ្វើការវាស់វែងឈើសរុបទាំងអស់មានចំនួន៤ម៉៥០៦គូបត្រូវបានរឹបអូសយកទៅរក្សាទុកនៅផ្នែកបន្ទាយស្រីដើម្បីផាកពិន័យអនុវត្តទៅតាមអន្តរកាល។