កំពង់ផែស្រែអំបិលជាកន្លែងឡើងទំនិញគេចពន្ធ​ ខណះមន្ត្រីគយលេចធ្លាយរឿងពុំសូវស្រួល

0

កោះកុង៖​ មន្ត្រីគយស្រុកស្រែអំបិល​ នៅតែធំក្លិនពុំសូវស្រួល​ ខណះដែលមានបែកធ្លាយរឿង​ ប្រមូលពន្ធក្រៅបញ្ជីរដ្ឋ​ និងធ្វើការខុសវិជ្ជាជីវះ។បើយោងសេចក្តីរាយការណ៍មួយដែលសុំមិនបញ្ចេញឈ្មោះ​ បានអោយដឹងថា​ ​ មានទំនិញជាច្រើនប្រភេទ​ ដែលដឹកតាមកប៉ាល់​ មកឡើងនៅកំពង់ផែស្រែអំបិល​ រួមនិង​រថយន្តទំនិញធំៗរាប់សិបគ្រឿងទៀត​ ដែលចេញពីដែនសមត្ថកិច្ចគយស្រែអំបិល​ គឺសុទ្ធតែគ្មានការត្រួតពិនិត្យ​ និងបង់ពន្ធអោយគ្រប់គ្រាន់ចូលរដ្ឋឡើយ។

យោងតាមប្រភពច្បាស់ការមួយបានបង្ហើបថា​ ដោយសារការសម្រុកនាំចូលទំនិញពីប្រទេសថៃ​ មានការកើនឡើងច្រើនខ្លាំងពេក​ បានធ្វើអោយការប្រមូលពន្ធនៅតំបន់ស្រែអបិលនេះ​ មានការកើនឡើងលើសពីផែនការរំពឹងទុក​ ក៏ប៉ុន្តែទន្ទឹមនឹងការកើនឡើងលើសផែនការនេះ​ មន្ត្រីគយបានឆ្លៀតឱកាសរកស៉ីក្រៅបញ្ជីរដ្ឋ​ ដោយមានការត្រូវរូវគ្នាជាមួយក្រុមឈ្មួញឈ្មោះ​ ឡុង​ ម៉េង​ យាយរ៉ា​ និងតាឈីម​ ដោយបានប្រើប្រាស់រូបភាពគ្រប់បែបយ៉ាង​ ដើម្បីបន្លំយថាប្រភេទនៃមុខទំនិញ​ ដែលប្រភេទបង់ពន្ធថ្លៃ​ មកដាក់ទំនិញប្រភេទបង់ពន្ធថោកវិញ​ ព្រមទាំងបានប្តូរបរិមាណពីច្រើនមកតិច​ ​ ដែលធ្វើអោយការបង់ពន្ធអស់តិច​ មិនសមាមាត្រនិងចំនួនទំនិញពិត។​ ការប្រើរូបភាពបន្លំបែបនេះ​ បានធ្វើអោយក្រុមឈ្មួញ​ និងមន្ត្រីគយចំនេញទាំងសងខាង​ និងសល់លុយក្រោមតុសម្រាប់ចែកគ្នាជារៀងរាល់ថ្លៃ​ ដែលជាហេតុធ្វើអោយប្រាក់ចំនូលរដ្ឋ​ នៅតែមានកំណើនយឺត​ និងបាត់បង់ដោយមិនដឹងខ្លួន។

ទាក់ទងនិងការលេចធ្លាយរឿងមិនល្អ​នៃការប្រមូលពន្ធក្រៅបញ្ជីនេះ​ លោក​ គង់​ សំរេច​ ប្រធានការិយាល័យគយនិងរដ្ឋករស្រែអំបិល​ បានមានប្រសាសប្រាប់ក្រុមអ្នកសាព័ត៌មាន​ នៅរសៀលថ្ងៃទី១៦នេះ​ ដោយបដិសេធថា​ លោកពុំដែលបានប្រើរូបភាពប្រមូលពន្ធដោយបន្លំយថាប្រភេទ​ និងបរិមាណ​ ទំនិញដូចការលើកឡើងនេះទេ។​ បើសិនជាមានការបន្លំមែនមិនអាចប្រមូលបានលើសផែនការឡើយ៕