បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​រេ​ចង្កូត​ទៅបុក​ក្បាល​តា​ក្លូ បាក់​អស់​មួយ​កង់​កៀប​ជាប់​រថយន្ត​ទៅ​មុខ​លែងរួច​

​ភ្នំពេញ ៖ រថយន្ត​កាមរី​គូថ​ស្វិត​មួយគ្រឿង​បើក​ដោយ​បុរស​ម្នាក់​ទើបតែ​ចេញពី​ក្នុង ហាង​ផឹកស៊ី ក្នុង​បំណង​ត្រឡប់ទៅផ្ទះ​វិញ​ហើយ​បាន​បើក​ទៅ​បុក​ក្បាល​តា​ក្លូ បាក់​អស់​មួយ​កង់ រថយន្ត​កៀប​ជាប់​ទៅ​មុខ​លែងរួច ។ ហេតុការណ៍​កើតឡើង​នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ស្មា​ត តាមផ្លូវ​២៤៥ ស្ថិតនៅ​ក្នុង​

សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​ម៉ាក​កាមរី​គូ​ថ ស្វិត ពណ៌​កណ្តុរល្មេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2E-8575  ចេញពី​ហាង​ផឹកស៊ី​មួយកន្លែង​ដោយ​ធ្វើដំណើរ​ត្រឡប់ទៅផ្ទះ​វិញ​ក្នុង ស្ថានភាព​ស្រវឹង តាមផ្លូវ​៥៩៨ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង មកដល់​ចំណុច​កើតហេតុ រថយន្ត​ក៏​រេ​ចង្កូត​ទៅបុក​ក្បាល​ក្លូ បាក់​អស់​មួយ​កង់ រថយន្ត​កៀប​ជាប់​ទៅ​មុខ​លែងរួច ។​
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​វាស់វែង​កន្លែងកើតហេតុ​និង​បាន​យក​រថយន្ត​បង្ក ទៅកាន់​ការិយាល័យ​នគរបាល​ចរាចរ​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជ ធានី​ភ្នំពេញ​រងចាំ ដោះស្រាយ​តាម​ផ្លូវច្បាប់​៕
1 2