កាកបាទក្រហមកម្ពុជាផ្តល់អំណោយដល់ពលរដ្ឋដែលរងគ្រោះភ្លើងឆេះផ្ទះនៅសង្កាត់កំពង់ស្វាយ

0

ឃិន គន្ធា: បន្ទាយមានជ័យ : មន្ត្រីនិងបុគ្គលិកកាកបាទក្រហមកម្ពុជាសាខាខេត្តបន្ទាយមានជ័យនៅល្ងាចថ្ងៃទី១៧មករា ឆ្នាំ២០១៨ បាននាំអំណោយជាសម្ភារ:សំណង់ និងម្ហូបអាហារទៅជួូនពលរដ្ឋរងគ្រោះ១គ្រួសារដែលជួបទុក្ខធំគឺត្រូវភ្លើងឆេះផ្ទះអស់កាលពីថ្មីៗនេះ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឬទល់មុខអនុវិទ្យាល័យកំពង់ស្វាយ។ ពលរដ្ឋរងគ្រោះជា ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះនោះ មានឈ្មោះ ចេង រត្ន័ ភេទប្រុសអាយុ៤១ឆ្នាំ។
លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ អនុប្រធាន នាយកប្រតិបត្តិការ មន្ត្រីបាននាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យទៅជូនដល់គ្រួសារពលរដ្ឋរងគ្រោះនោះ។
អំណោយរួមមាន សង្ក័សី.៤០ សន្លឹក តង់១ផ្ទាំង អង្ករ៣០គក្រនិងម្ហូបអាហារព្រមទាំងថវិកាមួយចំនួនទៀត ។
សូមរំលឹកថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នៅទីតាំងខាងលើផ្ទះ១ខ្នងមានទំហំ ៩ម៉ែត្រ×១២ម៉ែត្រ ធ្វេីអំពីឈី ប្រក់សង្ក័សី របស់គាតត្រូវបានភ្លើងឆេះអស់ទាំងស្រុងសរុបជាទឹកប្រាក់រាប់មឺុនបាត។
ភ្លើងបានឆាបឆេះចេញពីផ្ទះជនរងគ្រោះ ឬថាឆ្លងចរន្តអគិ្គសនី ហើយលេបត្របាក់អស់ក្នុង១ពព្រេចភ្នែក ។ប៉ុន្តែគេបានឃើញមានប្រជាពលរដ្ឋជិតខាង កម្លាំងនគរបាលនិងរថយន្តពន្លត់អគ្គីភ៍យ កម្លាំងអហនិងមន្ត្រីអាជ្ញាធរដែនដីបានចេញមកជួយពន្លក់ទាន់ពេលដែរ ហើយការពារបានកុំអោយរាលដាលទៅផ្ទះជិតខាង ។
ទ្រព្យសម្បត្តិដែលមាននៅក្នុងផ្ទះដែលត្រូវភ្លើងឆេះនោះរួមមានប្រាក់បាត២០មឺុនបាត ទូរទស្សន៍៦គ្រឿង និងសំភារៈប្រើប្រាស់ ក្នុងផ្ទះមួយចំនួន ខូចខាតទាំងស្រុង។
នៅថ្ងៃបន្តបន្ទាប់ មន្ត្រីនិងសប្បរសជនបាននាំគ្នាទៅរំលែកទុក្ខ សួរសុខទុក្ខនិងផ្តល់អំណោយដល់ជនរងគ្រោះ ៕ដោយ៖ឃិន គន្ធា