យុ​ជន​ម្នាក់​ត្រូវ​ក្រុមស្ទាវ​មួយក្រុម​ព្រួត​គ្នា​កាប់​និង​កាំបិត បុ័ង​តោ បន្ទាប់ពី​មាន​ទំនាស់​ពាក្យសម្តី​គ្នា​ក្នុង​ហាង​ផឹកស៊ី​

ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​ក្រុម​ក្មេងស្ទាវ​មួយក្រុម​ព្រួត​គ្នា​កាប់​និង​កាំ បិត​បុ័ងតោ​បណ្តាល​ឱ្យរ​បូស​ធ្ងន់​បន្ទាប់ពី​មាន​ទំនាស់​ពាក្យសម្តី គ្នា​នៅក្នុង​ហាង​ផឹកស៊ី​មួយ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃទី​១៨ មិថុនា ២០១៤ នៅ​ចំណុច​មុខ​ហាង​ផឹកស៊ី វិចិត្រ​៣ តាមផ្លូវ​

២៨៣ ស្ថិតនៅ​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួលគោក ហើយ​ជនរងគ្រោះ​មានឈ្មោះ សុខ ដា​វិត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​កម្មករ​រោងចក្រ​ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​។​
​យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យ ដឹងថា នៅ​មុនពេល​កើតហេតុ​យុវជន​រងគ្រោះ​ខាងលើ និង​មិត្តភ័ក្ត​៥​នាក់​ទៀត​ជិះ​ម៉ូតូ​ពី​រគ្រឿង ទៅ​ផឹកស៊ី​នៅ​ហាង​វិច​ត្រ​៣ តាំងពី​ម៉ោង​៣​រសៀល រហូត​ដល់​ពេលវេលា​កើតហេតុ ដោយ​ផឹក​អស់​ស្រា​បៀ​ចំនួន​៦​ថូរ​ធំ​  ហើយ​ក្នុង​ពេល​អង្គុយ​ផឹកស៊ី​នោះ​ជនរងគ្រោះ​ក៏​មាន​ទំនាស់​ពាក្យសម្តី គ្នា​ជាមួយ​និង​ក្រុមក្មេងស្ទាវ​មួយ​ក្រុម​ទៀត​ដែល​អង្គុយ​ផឹកស៊ី​ក្បែ រ​គ្នា ។ នៅ​ពេល​ជនរងគ្រោះ​ចេញពី​ហាង​ផឹកស៊ី​ត្រលប់​ទៅផ្ទះ​វិញ ក៏​ត្រូវ​ក្រុម​ក្មេងស្ទាវ​ទាំងនោះ​មាន​គ្នា​៥​នាក់​ដែល​មាន​កាំបិត បុ័ងតោ​នៅក្នុង​ដៃ​បាន​នាំគ្នា​ព្រួត​កាប់​ទៅលើ​ជនរងគ្រោះ ចំនួន​២​កាំបិត​បុ័ងតោ​ដោយ មួយ​កាំបិត​ចំ​កដៃ និង​មួយ​កាំបិត​ទៀត​ចំ​ប្រអប់ដៃ​បណ្តាលឱ្យ​ដាច់​ស​សៃឈាម​រងរបួស​ធ្ងន់ ក្រោយពី​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ហើយ​ក្រុម​ក្មេងស្ទាវ​ទាំង នោះ​បាន​ជិះ​ម៉ូតូ​គេ​ខ​ខ្លួន​បាត់អស់​ទៅ ។​
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​សមត្ថ កិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែកឯ​មិត្ត​ភ​ក្ត័ទាំង​៥​នាក់​របស់​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច នាំ​ទៅ​ទៅ​សាកសួរ​ព័ត៌មាន​នោះ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងកក់​១៕​

1