ភ្នំពេញ ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែងបន្ទាប់ពីនារីម្នាក់ ខឹងនិងសង្សាររបស់ខ្លួនហើយបានលោតពីលើអាគារបន្ទប់ជួលពីជាន់ទី៣ធ្លាក់មកដល់ដី បណ្ដាលអោយរងរងរបួសធ្ងន់បាក់កជើងទាំងសងខាង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៤ ត្រង់ចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ច្រកផ្លូវបេតុងលេខ13R ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
បើតាមសម្ដីរៀបរាប់របស់បងស្រីនារីរងគ្រោះខាងលើបានអោយដឹងថា នារីរងគ្រោះឈ្មោះ ឃុំ មាន អាយុ២០ឆ្នាំស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម ចំណែកបុរសជាសង្សារមានឈ្មោះ យ៉ាំង យ៉ន អាយុ១៨ឆ្នាំស្នាក់នៅបន្ទប់ជួល ជាន់ទី៣ បន្ទប់លេខ៣២០ (ចំណុចកើតហេតុ) មានស្រុកកំណើតនៅខេត្តតាកែវ។
នារីជាបងស្រីបានបន្តអោយដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង៧យប់នារីរងគ្រោះជាប្អូនស្រីនិងបុរសជាសង្សារបានឈ្លោះប្រកែកគ្នាមួយសន្ទុះធំមិនដឹងឈ្លោះអំពីរឿងអ្វីនោះទេ ហើយ លុះដល់យប់ជ្រៅរូបនាងជាបងស្រីនិងនារីរងគ្រោះជាប្អូនរួមជាមួយបុរសដែលជាសង្សារបានស្នាក់នៅក្នុងបន្ទប់ជួលរួមគ្នា (បន្ទប់កន្លែងកើតហេតុ) ស្រាប់តែនៅម៉ោងកើតហេតុស្រាប់តែនារី រងគ្រោះបានងើបអង្គុយយំក្នុងបន្ទប់មួយសន្ទុះធំ ហើយនារីរងគ្រោះបានហៅដាស់បុរសជា សង្សារដែលគេងក្បែរនោះថា យ៉នៗ (ឈ្មោះបុរសជាសង្សារ) ២ទៅ៣ម៉ាត់ តែបុរសជាសង្សារ មិនបានឆ្លើយតបទៅនារីរងគ្រោះនោះទេក៏ស្រាប់តែនារីរងគ្រោះចេញទៅក្រៅបន្ទប់រួចក៏លោត ពីលើអាគារបន្ទប់ជួលជាន់ទី៣ចុះទៅក្រោមតែម្ដង បណ្ដាលអោយរងរបួសធ្ងន់បាក់ក៏ជើង ទាំងសងខាង បណ្ដាលអោយមានការភ្ញាក់ផ្អើលដោយអ្នកស្នាក់នៅក្បែរនោះចោមរោមមើល។
បន្ទាប់ពីកើតហេតុជាងកន្លះម៉ោងរថយន្តសាមុយរបស់មន្ទីរពេទ្យឯកជនក៏បានមកដឹកនារីរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ ចំណែកបុរសជាសង្សារក៏ត្រូវបានសមត្ថកិច្ចហៅទៅសួរនាំអំពីពីមូលហេតុផងដែរ៕





































