ភ្នំពេញ ៖មនុស្សមួយក្រុមមានគ្នា៦នាក់ជិះម៉ូតូ៣ គ្រឿងប្រដាប់ដោយកាំភ្លើងខ្លីគ្រប់ដៃបានរត់ដេញតាមវាយយុវជន បែកថ្នាំញៀនម្នាក់បណ្តាលអោយសន្លប់ស្តូកស្តឹងរួចចោទថាយុវជនបែកថ្នាំនោះយកដុំថ្មទៅគប់កញ្ចក់រថយន្តរបស់ពួកគេ ដែលហេតុការណ៍នេះបង្កឲ្យមានភាព
ភ្ញាក់ផ្អើល ម៉ោង ១០និង១០នាទី យប់ថ្ងៃទី១៨ មិថុនា ២០១៤ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនះកាល់តិចស្ថិតនៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញយុវជនម្នាក់មើលទៅមានសភាពដូចជាបែកថ្នាំញៀនបានដើរតាមផ្លូវកម្ពុជាក្រោមហើយយុវជននោះក៏បានយកដុំថ្មគប់ទៅរថយន្តមួយគ្រឿងដែលថតចោលនៅចិញ្ចើមផ្លូវ ពេលនោះម្ចាស់រថយន្តឃើញទាន់ក៏ស្រែកថាចោរៗបន្ទាប់មកក៏មានមនុស្សមួយក្រុមមានគ្នា៦ជិះម៉ូតូ៣គ្រឿងបានដេញតាមវាយយុវជននោះ ដែលក្នុងដៃប្រដាប់ដោយកាំភ្លើងផងដែរ ។មនុស្សមួយក្រុមនោះបានជិះម៉ូតូដេញតាមយុវជននោះទាន់នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនះកាល់តិចហើយក៏នាំគ្នាព្រួតគ្នាវាយយុវជនម្នាក់នោះស្ទើរស្លាប់ស្ទើររស់កុំតែសមត្ថកិច្ចមកទាន់កុំអីយុវជនោះមិនដឹងទៅជាយ៉ាងណានោះទេបន្ទាប់មកមនុស្សមួយក្រុមនោះនាំគ្នាជិះម៉ូតូគេ ខ្លួនបាត់អស់ទៅ។
យុវជនរងគ្រោះបែកថ្នាំញៀនខាងលើមាន ឈ្មោះ រស់ សុខពេជ្រ ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅក្នុង ភូមិ-សង្កាត់កើតហេតុខាងលើ ។ហើយជនរងគ្រោះពេលដែលបែកថ្នាំញៀនម្តងៗគេតែងតែឃើញដើរតាមផ្លូវម្តុំកន្លែងកើតហេតុហេតុនេះជាប្រចាំនិងមិនដែលឃើញសមត្ថកិច្ចមានចំណាត់ការទៅលើយុវជនម្នាក់នេះទេ ។
ក្រោយពេលកើតហេតុជនរងគ្រោះនៅសល់តែដង្ហើមចង្រិតដេកសន្លប់ស្តូកស្តឹងនៅក្បែរបន្ទុប់ទឹកស្ថានីយ៍ប្រេងឥន្ទនះ កាល់តិចដោយគេពុំឃើញមានប៉ូលិស ឬកងរាជអាវុធហត្ថ ខណ្ឌសែនសុខដែលចុះទៅអត្តគមន៍នៅកន្លែងហេតុផ្ទាល់ នោះ ជួយដឹកយកយុវជនរងគ្រោះខាងលើនេះទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុះសុះមះដែលនៅក្បែរកន្លែងកើតហេតុ នោះទេដែលធ្វើឱ្យប្រជាពលរដ្ឋដែលឃើញហេតុការណ៍នោះនាំគ្នាធ្វើការរិះគន់យ៉ាងខ្លាំងថាសមត្ថកិច្ចមូលដ្ឋានមិនអើពើចំពោះយុវជនរងគ្រោះម្នាក់នេះសោះ ដោយគាត់នាំគ្នាននិយាយថាសមត្ថកិច្ចចង់ទុកឱ្យយុវជននេះស្លាប់ ឬយ៉ាងណា៕





































